នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០២៣ លោក ហេង វុទ្ធី សមាជិកគណ:អចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានគណ:កម្មាការ (ខ២៧) បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ឧបត្ថម្ភដល់សមាជិកបក្ស ក្នុងឃុំទួលសំបួរ ចំនួន២២គ្រួសារ ដែលរួមមាន៖
-ភូមិពោន ចំនួន៧គ្រួសារ
-ភូមិទួលសំបួរ ចំនួន៥គ្រួសារ
-ភូមិវាលព្រះ ចំនួន៥គ្រួសារ
-ភូមិវាលស្រែ ចំនួន៥គ្រួសារ ។ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូមួយបេ, ទឹកត្រី,ទឹកសុីអ៉ីវ និងត្រីខមួយយួរ និងថវិកា ៥មុឺនរៀល ។
ក្នុងឱកាសនោះដែរ លោក ហេង វុទ្ធី ក៏បានចូលរួមឧបត្ថម្ភជាបច្ច័យកសាងដេីម្បីទិញសុីម៉ង់ចំនួន៥តោន ស្មេីនឹងថវិកា ២,៣៥៧,៥០០រៀល ដល់វត្តវាលព្រះ ។
ដែលសរុបជាថវិកាចំណាយទាំងអស់ ៥,២១៧,៥០០រៀល ។ ក្នុងនោះថវិកាចំណាយរបស់
១-ថវិកាឯកឧត្ដម ហ៊ុន ម៉ានិត ២,០០០,០០០រៀល
២-ថវិកាក្រុមការងារ ៣,២១៧,៥០០រៀល ។
បន្ទាប់មកលោក ហេង វុទ្ធី ក៏បានណែនាំឲ្យក្រុមការងារ បន្តចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើបញ្ជីឈ្មោះសមាជិកបក្សនៅតាមភូមិ និងតាមតំបន់នីមួយៗ ផងដែរ ។
ក្នុងឱកាសនោះលោក ហេង វុទ្ធី បានថ្លែងលើកឡើងគូសបញ្ជាក់ថា ក្នុងនាមក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ ក៍ដូចជា ក្រុមការងារ ឃុំអារក្សត្នោត និង ឃុំទួលសំបួរ សូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋយើងនៅក្នុងឃុំ ទួលសំបួរ ទាំងអស់ ដែលតែងតែជឿទុកចិត្ត និងផ្ដល់ការគាំទ្រដល់ សម្តេចតេជោ ហើយបានបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោត ជ្រើសតាំង តំណងរាស្ត្រនាអាណត្តិកន្លងៗមកនេះ លោកក៏សូមឱ្យបងប្អូនបន្តគាំទ្រគណបក្សប្រជាជន ដើម្បីយើងបំពេញ កាតព្វកិច្ចបម្រើប្រជាជនឱ្យកាន់តែមានជីវភាពសំបូរសប្បាយ មានការរស់នៅ ប្រកបដោយភាពរុងរឿង – សុខ សាន្ត។
តាមរយៈការដឹកនាំប្រកបដោយភាពទទួលខុសត្រូវខ្ពស់ តម្កល់ផលប្រយោជន៍ជាតិ និងប្រជាជន ជាធំ និងការពង្រីកសមិទ្ធផលដែលមានទាំងឡាយឱ្យ កាន់តែរីកដុះដាល និងខ្លាំងក្លាបន្ថែមទៀត។
គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សម្ចាស់ការ និងជ្រោងទង់នៃការបង្រួបបង្រួម ជាតិ ដឹកនាំ និងគ្រប់គ្រងប្រទេសប្រកបដោយថាមពល ហើយបង្កបង្កើតបានជាឱកាសដ៏ប្រសើរ សម្រាប់ដំណើរការអភិវឌ្ឍ ជាតិ បន្តបោះជំហានទៅមុខដោយក្តីសង្ឃឹម និងមិនអាចមានកម្លាំង អានុភាពអាក្រក់ណាមួយមករារាំងចំពោះ ការដឹកនាំរបស់គណបក្សប្រជាជនបានទេ។
សូមរំលឹកផងដែរថា កន្លងទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ បានថ្លែងថា ការដឹកនាំគណបក្សប្រជាជនកម្ពុជា តែងតែមានមុខគ្រប់ពេលប្រជាពលរដ្ឋមានទុក្ខ និងការលំបាក មិនមែនឃើញមុខតែពេលបោះឆ្នោតនោះទេ ខុសពីបក្សប្រឆាំង ដែលគេឃើញមានមុខ តែពេលបោះឆ្នោតប៉ុណ្ណោះ។
សម្តេចតេជោបញ្ជាក់ថា យុទ្ធសាស្ត្ររបស់គណបក្សប្រជាជន គឺរួមសុខ រួមទុក្ខ ជាមួយប្រជាជនគ្រប់ពេលវេលា ហើយយន្តការការងារ ដែលគណបក្សដាក់ឲ្យមន្ត្រីធ្វើការ គឺមន្ត្រីដែលមិនយកចិត្តទុកដាក់ ដោះស្រាយទុក្ខលំបាក ពេលប្រជាពលរដ្ឋរងគ្រោះ មិនត្រូវបានលើកទឹកចិត្ត និងតែងតាំងមុខតំណែងនោះឡើយ៕