រាជធានីភ្នំពេញ៖មួយរយះចុងក្រោយនេះ សមត្ថកិច្ច ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ ហាក់បីដូចជា កំពុងតែផ្គើន និងបទបញ្ជា របស់សម្តេចតេជោហ៊ុនសែន យ៉ាងពេញបន្ទុក ក្នុងការមិនទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងប្រភេទ។ យោងតាមសេចក្ដីរាយការណ៍ ដែលបណ្ដាញសារព័ត៌មានពេញចិត្តមេឌាទើបទទួលបាន បានឲ្យដឹងថា ទីតាំងល្បែងស៊ីសង នៅក្នុងរាជធានីភ្នំពេញ បានកើតមានវិញជាហូហែ ដោយកន្លែងខ្លះ ជ្រក ក្រោក ផ្លាកអ៊ីនធឺណេត និងខ្លះលួចលាក់។ ប៉ុន្តែកន្លែងខ្លះត្រូវ សមត្ថកិច្ចបង្ក្រាបដោយគ្មានខ្នងបង្អែក ហើយកន្លែង ដែល មាន ខ្នងបង្អែកកាង នៅពីក្រោយ គឺមិនឃើញសមត្ថកិច្ចហ៊ានបង្ក្រាបទេ តួយ៉ាងទីតាំងល្បែងស៊ីសង ដុះស្លែរមួយកន្លែង នៅជាប់កាហ្សាតាមបណ្តោយផ្លូវលេខ៤៧ ជាប់មន្ទីរពេទ្យគន្ធបុប្ផា ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដែលបានបើកដំណើរការ ជាយូរមកហើយ គ្មានអាជ្ញាធរមានសមត្ថកិច្ច ណាហ៊ានបង្ក្រាបនោះទេ។
ចំពោះបនល្បែងខាងលើនេះ គេឃើញមានអ្នកលេងល្បែង កំពុងតែប្រមូលផ្ដុំគ្នា មានស្រី មានប្រុស លេងយ៉ាងសប្បាយ ដោយមិនខ្វល់ខ្វាយខ្លាចសមត្ថកិច្ចបង្ក្រាបនោះទេ។
ព្រោះទីតាំងល្បែងខាងលើ មានការយាមកាម ពីក្រុមសន្តិសុខយកចិត្តទុកដាក់ ការពារសុវត្ថិភាពយ៉ាងខ្លាំង សូម្បីតែអ្នកទៅលេងប្លែកមុខ ក៏មានអ្នកតាមឃ្លាំមើល ខ្លាចក្រែងមានការលួចថតរូបទម្លាយចេញមកក្រៅ ធ្វើឲ្យបែកការពីកន្លែងល្បែងស៊ីសងខាងក្នុងនោះ។
សូមបញ្ជាក់ថា បនល្បែងខាងលើនេះ គេមានភ្នាល់ចាក់បាល់ បៀរការ៉ាត់ និងល្បែងផ្សេងទៀតជាច្រើន លេងភ្នាល់ប្រាក់ រាប់ម៉ឺន លានរៀល ក្នុងមួយថ្ងៃៗ។ បើតាមពិតទៅ ទីតាំងល្បែងទាំងនោះ ក៏គេឃើញមានសមត្ថកិច្ចចុះបង្ក្រាបម្ដងម្កាលដែរ ដើម្បីទុកបង្ហាញស្នាដៃ ប៉ុន្តែនៅកន្លែងជាច្រើនទៀតត្រូវគេថែរក្សាទុក។ បើតាមប្រភពខ្លះថា អាជ្ញាធរគេទុក្ខគ្រាន់ចិញ្ចឹមឆ្នាំងបាយ។
គួរបញ្ជាក់ថា ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមានគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ ដូច្នេះប្រសិនបើមន្ត្រីអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន មិនព្រមធ្វើការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋាន របស់ខ្លួននោះទេ
គឺបង្ហាញយ៉ាងច្បាស់ថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ មានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធ ដើម្បីលាភសក្ការៈ ដាក់ហោប៉ៅ រាងខ្លួន ដោយពុំបានអនុវត្តគោលនយោបាយ ដែលរាជរដ្ឋាភិបាលដាក់ចេញនោះទេ។
ទោះយ៉ាងណាក៏ដោយ មហាជនស្នើរសុំដល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាចាត់វិធានការតាមផ្លូបច្បាប់ ចំពោះទីតាំងបនល្បែងដុះស្លែរខាងលើនេះផង៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299