សង្គម

ឆ្មក់បង្រ្កាបទីតាំងខារ៉ាអូខេមួយកន្លែងនៅសង្កាត់​ផ្សារដេប៉ូទី១ រកឃើញគ្រឿងញៀនមួយចំនួនធំ និងឃាត់មនុស្សជាង៩០នាក់

កាលពីវេលាម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ កម្លាំងនគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការនគរបាលខណ្ឌទួលគោក បានធ្វើការបង្ក្រាបទីតាំង​ខារ៉ាអូខេមួយ​កន្លែង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវលេខ ២០៦ កែងផ្លូវ ២០៩ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូទី១ ខណ្ឌទួល​គោក ដោយរកឃើញថ្នាំញៀនមួយចំនួនធំ និងឃាត់មនុស្សប្រុសស្រី៩៣នាក់ (ស្រី៤០នាក់) ព្រមទាំង​រថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង។

ក្រោយប្រតិបត្តិការទាំងវត្ថុតាង ទាំងមនុស្សត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕