សង្គម

ស្រ្តីម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធអំពេីឃាតកម្ម

ខេត្តតាកែវ ៖ ជនសង្ស័យជាស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនក្រោយស្រាវជ្រាវជាប់ពាក់ព័ន្ធនិងអំពេីឃាតកម្ម។
ករណីឃាតកម្មចាក់សម្លាប់នៅស្រុកព្រៃកប្បាសកាលពីថ្ងៃទី១ ខែឧសាភា ឆ្នាំ២០២៣ ថ្មីៗនេះ ពេលនេះជនសង្ស័យត្រូវសមត្ថិកិច្ចក្របួចបានហើយកាលពីព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ។ សមត្ថកិច្ចស្រុកព្រៃកប្បាសបានបញ្ជាក់ថា ស្ត្រីសង្ស័យនិងជាជនបង្កឈ្មោះ ជួប លីណា ហៅណែត អាយុ២៣ ឆ្នាំ បានជំពាក់លុយជនរងគ្រោះជិត២០លាន ហេីយនៅថ្ងៃកេីតហេតុជនរងគ្រោះនិងជនបង្កបានទូរសព្ទណាត់គ្នាជជែករឿងសងលុយនៅសាលាឆទានពន្សាំង ភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ រហូតកេីតមានករណីចាក់សម្លាប់ជនរងគ្រោះឈ្មោះ ខេង ស្រី អាយុ៤២ឆ្នាំ ដែលទាំង២នាក់រស់នៅភូមិឃុំខាងលេី។

បច្ចុប្បន្នស្រីជនសង្ស័យខាងលេីត្រូវបានសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ឃាត់ខ្លួនយកមកស្នងការដ្ឋានដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/61881299