ខេត្តកំពង់ធំ ៖ ក្រោយ រាជរដ្ឋាភិបាល ដាក់ បទបញ្ជា យ៉ាង ម៉ឺងម៉ាត់ លុប បំបាត់ រាល់ ល្បែងស៊ីសង គ្រប់ ប្រភេទ ពិសេស ល្បែង តាម ប្រព័ន្ធ អន ឡាញ នៅ ទូ ទាំង ប្រទេស កន្លង មក នោះ ងាក មក មើល ខេត្តកំពង់ធំឯណេះវិញ។ ពិសេសក្នុងស្រុកបារាយណ៍តែម្តង គឺ កំពុង ដំណើរការ បើកលេង ភ្នាល់ រាល់ថ្ងៃ តាម ទីតាំង ជា ច្រើន កន្លែង តាមហាងកេហ្វេ ផ្ទុយ ពី គោលនយោបាយ ភូមិ – ឃុំ មាន សុវត្ថិភាព របស់ រាជ រដ្ឋាភិ បាល ដែល បាន ដាក់ ចេញ ។
យោងអនុសាសន៍របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជា ឱ្យលោកអភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុង ត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស។
មិន បាត់ នោះ ទេ កំពុង តតែរីកដុះដាលខ្លាំងណាស់ក្នុង ស្រុកបារាយណ៍ ខេត្តកំពង់ធំ នូវ វង់ល្បែង ស៊ីសង ដូច ជា ឡូ តូ អន ឡាញ និង ជល់ មាន់ អន ឡាញ ដែល ដើម ឡើយ ដាក់ បញ្ចាំង ភ្នាល់ តាម ទូរទស្សន៍ ធំ ៗ ខណៈ ពេល នេះ លេច ចេញ ល្បែងភ្នាល់ ទាំងនេះ លើ នៅកញ្ចក់ទូរទស្សន៍ និង ឡែ ប ថប តូច ៗ ឡើងវិញហើយ ។
តាមប្រភពច្បាស់ការណ៍ ដែលបណ្ដាញសារព័ត៌មានពេញចិត្តមេឌា ទើបទទួលបាន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ ក្រុមការងារសារព័ត៌មានពេញចិត្តមេឌា បានចុះផ្តិតយករូបភាព ចំពោះទីតាំងកំពុងតែដំណើរការលេងល្បែងជល់មាន់តាមអនឡាញ ជ្រកក្រោមអាជ្ញាប័ណ្ណឆ្នោតឡូតូគ្មានយីហ៊ោ ស្រែកហូរកញ្ជ្រៀវសប្បាយក្នុងការលេងល្បែងភ្នាល់ដាក់ប្រាក់ទាំងនេះ ស្ថិតនៅភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងមានទីតាំងជាច្រើនទៀតនៅតាមបណ្ដារឃុំជាច្រើនក្នុងស្រុកបារាយណ៍។
ប៉ុន្តែអ្វីដែលចម្លែកបំផុត សំឡេងហូរកញ្ជ្រៀវសើចក្អាកក្អាយ ចេញពីទីតាំងល្បែងស៊ីសងភ្នាល់ដាក់ប្រាក់ទាំងនេះ
មិនបានរំខានដល់ត្រចៀករបស់អាជ្ញាធរមូលដ្ឋាននោះឡើយ។
ចំពោះករណីល្បែងស៊ីសងខាងលើនេះ លោក សួង ថេន អធិការស្រុកបារាយណ៍ បានថ្លែងមកកាន់បណ្ដាញសារព័ត៌មានពេញចិត្តមេឌា យ៉ាងខ្លីថាចាំខ្ញុំឱ្យខាងប៉ុស្តិ៍ចុះទៅពិនិត្យមើល។
បញ្ហាទាំងនេះ វាពិតណាស់និងបង្កអសន្តិសុខក្នុងសង្គម អំពើហិង្សាក្នុងគ្រួសារ ចោរកម្ម ដោយពលរដ្ឋមើលឃើញថា អាជ្ញាធរមិនបានយកចិត្តទុកដាក់ទប់ស្កាត់តាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលដាក់ចេញឲ្យអនុវត្តនោះទេ ។
ពលរដ្ឋក្នុងស្រុកបារាយណ៍ ស្នើសុំ លោក ម៉ែន លី ស្នងការខេត្តកំពង់ធំ សុំមានវិធានការទប់ស្កាត់និងបង្ក្រាបទីតាំងល្បែងស៊ីសងក្នុងភូមិឃុំខាងលើនេះផង៕
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលេខបន្តបន្ទាប់
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299