ភិក្ខុ ឡុង ចន្ថា ដែលមានរឿងអាស្រូវ ក្រោយបែកធ្លាយសំឡេងទាក់ទងស្រ្តីភេទ ហើយត្រូវបានសម្តេចសង្ឃនាយកស្នើឲ្យព្រះមេគណទូទាំងប្រទេសសហការជាមួយសមត្ថកិច្ចចាប់ផ្សឹកនោះ ស្កាលពីពេលថ្មីៗនេះ បានបង្ហោះសារដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយបានអគុណសម្តេចតេជោនាយករដ្ឋមន្រ្តី និងលោក ហូ សិទ្ធី នាយខុទ្ទកាល័យរបស់សម្តេច ដែលបានឲ្យខ្លួនគង់នៅបន្តភេទជាអ្នកបួសបន្តទៀត។
សារដែលត្រូវបានបង្ហោះនៅបណ្តាញសង្គមនោះបានសរសេរថា “អាត្មាភាព ភិក្ខុឡុងចន្ថា សូមអរគុណ យ៉ាងខ្លាំងបំផុត ចំពោះ ញោម សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នឹង សូមដឹងគុណ ជានិច្ច គោរព ស្រលាញ់គាំទ្រ មិនកែប្រែ ជួនពរសម្តេច មានសុខភាពល្អបន្តដឹកនាំប្រទេសកម្ពុជានាំមកនៅសុខសន្តិភាព តរៀងទៅ ។ ហើយក៏សូមអរគុណ ញោមនាយកខុទ្ទកាល័យ ផងដែ ដែលញោមជួយរកយុត្តិធម៌ សម្រាប់អាត្មាភាព ភិក្ខុឡុងចន្ថា ឲ្យបានគង់នៅបន្តភេទជាអ្នកបួសបន្ត អរគុណញោមខ្លាំងណាស់ សង្ឃឹមថាអ្វីៗ នឹងល្អប្រសើ ។”