សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យមុខសញ្ញាធ្វើសកម្មភាពកាប់ប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋបានជាច្រើននាក់…

ខេត្តបាត់ដំបង ៖ ដោយអនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ ស្នងការរង​ ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និង​ មាន​ការ​សម្របសម្រួល​ទៅ​លេី​នីតិវិធី​ពី​ ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ នៅថ្ងៃទី​ ១០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៩.០០នាទី កម្លាំង​ក្រុម​អន្តរាគមន៍​ បង្ការ​ បង្ក្រាប​ បាន​សហការ​ជាមួយ​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ដែល​ដឹកនាំ​ដោយ​លោក​ វរសេនីយ៍ទោ​ វ៉ាន់​ តារ៉ា​ នាយរងការិយាល័យ​ កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល​ ដែល​ដឹកនាំ​ដោយ​លោក​ វរសេនីយ៍ទោ​ សេង​ លុច​ ជា​អធិការ​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតកាប់) និង លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ)​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួនជនសង្ស័យ ចំនួន ០៩នាក់ ៖
១.ឈ្មោះ វ៉ាន់ ជូ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល។
២. ឈ្មោះ ពឿន សុខហេង ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិកណ្តាលត្បូង ឃុំគោឃ្មុំ ស្រុកថ្មគោល។
៣. ឈ្មោះ លឹម លីហ៊ាង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល។
៤. ឈ្មោះ មឿន សំណាង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល។
៥. ឈ្មោះ សិទ្ធា ជីងហ្វុង ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិកៀនកេះ១ ឃុំគោកឃ្មុំ ស្រុកថ្មគោល។
៦. ឈ្មោះ កៀង វ៉ាន់ណេត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល។
៧. ឈ្មោះ ឌី ជីងហ្វូ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកៀនកេះ១ ឃុំគោកឃ្មុំ ស្រុកថ្មគោល។
៨. ឈ្មោះ ឈួន លាងហូវ ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិថ្មគោលត្បូង ឃុំតាពូង ស្រុកថ្មគោល។
៩. ឈ្មោះ យស់ សូនី ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិកៀនកេះ១ ឃុំគោកឃ្មុំ ស្រុកថ្មគោល។

សូមគួរបញ្ជាក់ថា កាលពីថ្ងៃទី ០៩​ ខែ​ មេសា​ ឆ្នាំ​ ២០២៣ វេលាម៉ោង ២១.៣០ នាទី នៅចំណុច ភូមិ(វាលទ្រា-អូរតាគី) ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ក្រុម​ជនសង្ស័យ​ខាងលេី​ រួម​ជាមួយ​បក្សពួក​ ប្រហែល​ ០៦​ នាក់​ទៀត​ជិះម៉ូតូ០៥គ្រឿង បានធ្វើសកម្មភាព​កាប់ទៅលើជនរងគ្រោះឈ្មោះ ញ៉ វាសនា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្លាស្លាក់ ឃុំអន្លង់រុន ស្រុកថ្មគោល បណ្តាលអោយរងរបួសត្រង់ស្មាខាងស្តាំ(របួសធ្ងន់) បន្ទាប់ពីធ្វើសកម្មភាពរួច ក៏បន្តទៅកាប់ប្លន់យកម៉ូតូ ០១គ្រឿងទៀត របស់ជនរងគ្រោះឈ្មោះ ចិត ចិនសា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល រួចជិះគេចខ្លួនបាត់ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលេី​ ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ បញ្ជូល​ទៅ​ការិយាល័យ​ជំនាញ​ដេីម្បី​ចាត់ការបន្ត​៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299