ខេត្តកណ្តាល÷ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល អមដំណើរឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ ដើម្បីដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តកណ្តាល ចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្ដីពី”ភាពជោគជ័យក្នុងរយ:ពេល ០៥ឆ្នាំ កន្លងមករបស់រដ្ឋបាលខេត្តកណ្ដាល” នៅទីស្ដីការគណ:រដ្ឋមន្ត្រី។
ក្នុងសន្និសីទសារព័ត៌មាននេះ ឯកឧត្តមអភិបាលកណ្ដាល បានថ្លែងអំណរគុណចំពោះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបានរៀបចំសន្និសីទសារ ព័ត៌មានស្ដីពី”ភាពជោគជ័យក្នុងរយ:ពេល០៥ឆ្នាំរបស់រដ្ឋបាលខេត្តកណ្ដាល”ដើម្បីជម្រាបជូនអំពីវឌ្ឍនភាព និងសមិទ្ធផលនានាដែលរដ្ឋបាលខេត្តកណ្ដាលសម្រេចបាននាពេលកន្លងមក។
សូមជម្រាបថា ការរៀបចំសន្និសីទសារព័ត៌មាននេះ មានគោលបំណងបំផុស និងបង្ហាញជាសាធារណៈនូវយន្ដការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងផ្សព្វផ្សាយពីភាពជោគជ័យ ដែលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែងអនុវត្ត និងសម្រេចបានសមិទ្ធផលជាវិជ្ជមាន ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299