ខេត្តតាកែវ ៖ ពលរដ្ឋរស់ក្នុងស្រុកព្រៃកប្បាសរួមទាំងមន្រ្តីរាជការសមត្ថកិច្ចពាក់ពន្ធ័សម្ដែងការហួសចិត្តខណៈលោកឌឹម គឹមសាន្តចៅហ្វាយស្រុកព្រៃកប្បាសបានអនុញ្ញាតិអោយអ្នកមានលុយម្នាក់សង់សំណង់រឹកមាំលើផ្លូវកៅស៊ូលេខ១២៩ស្ថិតនៅចំនុចភូមិកញ្ចិលឃុំកំពុងរាបស្រុកព្រៃកប្បាសខេត្តតាកែវ។
ពលរដ្ឋបានបន្តទៀតថាលោកឌឹម គឹមសាន្តចូលមកកាន់ដំណែងជាអភិបាលស្រុកព្រៃកប្បាសភ្លាមមានរឿងជាហូរហែរមិនចេះចប់ មិនចេះហើយ ទុកអោយប្រជាពលរដ្ឋតាមដានជារៀងរហូតដូចជាកាយប្រឡាយយកអាចម៏ដីលក់ នៅឃុំបានកាមលុបព្រែកទទឹង២៥មែត្រ ដាក់លូប៉ិនបាតដៃ ឥលូវដល់ពេលអោយអ្នកមានលុយសង់សំណង់រឹងមាំលើផ្លូវលេខ១២៩បូកទាំងដីចំណីស្ទឹងទៀត។
ជុំវិញករណីនេះដែរលោកសៅ សំរុង មេឃុំកំពង់រាប បានអោយដឹងថា រាជរដ្ឋាភិបាលកំពុងតែមានការពង្រីកផ្លូវគ្រប់កន្លែង ហើយម្ចាស់សំណង់ខាងលើបានមកសុំលោកដោយផ្ទាល់មាត់ថាសង់សំណង់ធ្វើទឹកស្អាតលក់អោយពលរដ្ឋតែលោកមិនអនុញ្ញាតិអោយទេព្រោះដី ដែលម្ចាស់ស់ំណង់ស្នើរសុំ ជាដីចំណីផ្លូវផង ចំណីស្ទឹងផង។
លោកមេឃុំបន្តទៀតថាក្រោយមកលោកក៏បានឃើញមន្រ្តីស្រុកចុះមកហាមឃាត់តែក្រោយមកទៀតម្ចាស់សំណង់ធ្វើបន្តទៀតដោយថាគាត់បានជួបខាងថ្នាក់ស្រុករួចហើយ តែបច្ចប្បន្ននេះលោកមិនបានទទួលឯកសារផ្លូវច្បាប់ណាមួយធ្លាក់មកដល់រដ្ឋបាលឃុំកំពង់រាបនៅឡើយ។
ពាក់ពន្ធ័និងករណីនេះផងដែរលោកឌឹម គឹមសាន្ត អភិបាលស្រុកព្រៃកប្បាស មិនឆ្លើយនិងសំណួររបស់អ្នកសាព័ត៏មានយើងទេ ក្រោយអ្នកសាព័ត៏មានយើងសួរនាំអំពីករណីខាងលើ។
ដោយឡែកមន្រ្តីនៃមន្ទីរសាធារណៈការ នឹងដឹកជញ្ជូនខេត្តតាកែវសុំមិនបញ្ចេញឈ្មោះបានអោយដឹងថាសំណង់ខាងលើជាសំណង់ខុសច្បាប់ តែដោយមានការបើកដៃយ៉ាងគឃ្លើនរបស់អាជ្ញាធរស្រុកទើបសំណង់នេះសង់បានដោយរលូន មន្ត្រីដដែលបញ្ជាក់ទៀតថាដីចំណីផ្លូវលេខ១២៩សងខាងចំនួន២០ម៉ែត្រដីចំស្ទឹង២៥មែត្រ ដូច្នេះសំណង់អ្នកមានលុយខាងលើគឺខុសច្បាប់ស្រលះ។
ជុំវិញរឿងរ៉ាវសំណង់របស់អ្នកមានលុយខាងលើមហាជនប្រជាពលរដ្ឋសំណូមពរដល់លោកអ៊ូច ភា អភិបាលខេត្តតាកែវមេត្តាផ្តល់ក្រុមមន្រ្តីជំនាញពាក់ពន្ធ័ ចុះមកសិក្សាផងទានព្រោះពលរដ្ឋអស់ជំនឿលោកលោកឌឹម គឹមសាន្តចៅហ្វាយស្រុកព្រៃកប្បាសនេះទៀតហើយ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299