ភ្នំពេញ – ថ្លែងនៅក្នុងពិធីក្នុងពិធីស្រាយបួសរបស់សាសនិកឥស្លាមកម្ពុជាលើកទី៧ ក្នុងខែរ៉ាម៉ាដន នាល្ងាចថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថារាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិសេរីភាពក្នុងការគោរពប្រតិបត្តិជំនឿសាសនា។
សម្តេចតេជោបន្តថា ជាក់ស្ដែងរាជរដ្ឋាភិបាលបានបើកទូលាយឱ្យបងប្អូនខ្មែរអ៊ិស្លាមតាមរយៈការអនុញ្ញាតឱ្យសិស្សនិស្សិតអ៊ិស្លាមស្លៀកសម្លៀកបំពាក់ប្រ ពៃណីនៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត ។ រៀបចំកន្លែងថ្វាយបង្គំទៅតាមទីសាធារណៈទន្ទឹមនេះសម្តេចក៏បានរៀបចំឱ្យមានគណៈជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាដែលជាស្ថាប័នកំពូលរបស់សាស និកអ៊ិស្លាម ដែលមានលោកឧកញ៉ា សុះ កំរី ជាចាងហ្វាងក្នុងឆ្នាំ ២០០០ ។ លើសពីនេះក្នុងនាមជានាយករដ្ឋមន្ត្រី សម្តេចបានផ្តល់តួនាទីជាន់ខ្ពស់ដល់សហគមន៍ខ្មែរអ៊ិស្លាម នៅតាមក្រសួងស្ថាប័នថ្នាក់ជាតិ នៅថ្នាក់ក្រោមជាតិ ម្យ៉ាងទៀតរាជរដ្ឋាភិបាលក៏បានផ្តល់ក្របខ័ណ្ឌគ្រូបង្រៀនដែលទទួលបាន ប្រាក់បៀវត្សពីរាជរដ្ឋាភិបាល ដើម្បីជួយកាត់បន្ថយការចំណាយរបស់សហគមន៍ខ្មែរអ៊ិស្លាមនិងលើកកម្ពស់ជីវភាពសហគមន៍បងប្អូនខ្មែរអ៊ីស្លាមតាមរយៈការលើកកម្ពស់ការ បណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យសា សនា បច្ចេកវិទ្យា និង នវានុវត្តន៍ ។
បើយោងតាមលោក ឧស្ម័ន ហាសាន់ ទេសរដ្ឋមន្រ្តីបានឲ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់គោលនយោបាយរៀបចំឲ្យមានបងប្អូនមូស្លីមបានចូលរួមបម្រើកិច្ចការ ជូនជាតិនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ រដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មន្ត្រីជាន់ខ្ពស់នគរបាលយោធាដែលអាណត្តិទី៦ នេះរួមមានសមាជិកសភាព្រឹទ្ធសភា២ រូប,សមាជិករដ្ឋសភា៨រូប,សមាជិករាជរដ្ឋាភិបាល១រូប ,រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី១រូប,រដ្ឋលេខាធិការ១៥ រូប,អនុរដ្ឋលេខាធិការ២២ រូប,ទីប្រឹក្សាជាន់ខ្ពស់ព្រឹទ្ធសភារដ្ឋ សភា រាជរដ្ឋាភិ បាលក្រសួងស្ថាប័ន២៦រូប,អភិបាលរងរាជធានីខេត្ត១៣រូប,អភិបាលរងក្រុងស្រុកខណ្ឌ ៤៧ រូប សមាជិកក្រុមប្រឹក្សាខេត្ត១១ រូប សមាជិកក្រុមប្រឹក្សាស្រុកខណ្ឌ ៨៨រូប,សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ១៦៧ រូប និងមន្ត្រីថ្នាក់ឧត្ដមសេ នីយ៍នគរបាល យោធា ២១រូបនិងបានបញ្ជូនគ្រូបង្រៀនខ្មែរឥស្លាមទៅក្នុងក្របខណ្ឌក្រសួងអប់រំយុវជន និងកីឡាចំនួន១៥០០ រូបនិងគ្រូជាប់កិច្ចសន្យាចំនួន ១៧៨ នាក់ តាំងពីឆ្នាំ២០១៥ ៕