សង្គម

ក្រសួងព័ត៌មាន សម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះអង្គភាពសារព័ត៌មាន «ខេមបូចា» ដែលមិនបានបំពេញតាមក្រមវិជ្ជាជីវៈ

អ្នកនាំពាក្យក្រសួងព័ត៌មានកម្ពុជាបានចេញសេចក្តីជូនដំណឹង  ដល់បណ្តាញសាធារណជន និងអ្នកសារព័ត៌មាន ជុំវិញពីការខកចិត្តចំពោះអង្គភាពសារព័ត៌មាន «ខេមបូចា» ដែលមិនបានបំពេញតាមក្រមសីលធម៌និងវិជ្ជាជីវៈរបស់ខ្លួន។

បើយោងតាមលិខិតលេខ ០៤៧២ពម ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ដែលសារព័ត៌មានយើងទើបតែទទួលបាន បានឲ្យដឹងថា៖ ក្រសួងព័ត៌មាន បានកំពុងតែសម្តែងការខកចិត្តយ៉ាងខ្លាំងមែនទែន ចំពោះអង្គភាពសារព័ត៌មានខេមបូចា (CamboJAnews) ដែលកន្លងមកអង្គភាពមួយនេះតែងតែអះអាងថាសារព័ត៌មានខ្លួនជាសារព័ត៌មានឯករាជ្យមានវិជ្ជាជីវៈនិងគោរពក្រមសីលធម៌វិជ្ជាជីវៈ។

ក្នុងសេចក្តីជូនដំណឹងរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា អង្គភាពសារព័ត៌មានខេមបូចា នេះ គឺតែងតែខិតខំផ្សព្វផ្សាយព័ត៌មានក្នុងចេតនាបំភាន់សាធារណៈជនឲ្យយល់ខុស ឬ យល់ច្រឡំមកលើការអនុវត្តតួនាទីភារកិច្ចរបស់ក្រសួងស្ថាប័ន-របស់រាជរដ្ឋាភិបាល៕

សូមអានលម្អិតនូវសេចក្ដីជូនដំណឹងដូចខាងក្រោម៖