សង្គម

ព្រះមហាក្សត្រ និងសម្តេចហ្លួងម៉ែ នឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញក្នុងសប្តាហ៍នេះ

បន្ទាប់ពីព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​ស​មេ្ត​ច ​ព្រះបរមនាថ នរោត្តម សីហមុនី និង​សម្តេច​ព្រះវររាជ​មាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ស្តេចយាង​ទៅពិនិត្យ​ព្រះរាជសុខភាព នៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន អស់រយៈពេលជាង១ខែមក ទ្រង់ទាំងទ្វេនឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ។

ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី បានស្តេចយាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង កាលពីព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣។ សូមបញ្ជាក់ថា ព្រះមហាក្សត្រ និងសម្តេចហ្លួងម៉ែ តែងតែយាងទៅត្រួតពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំងចំនួន២ដង ក្នុងរយៈពេល១ឆ្នាំ តាមការណាត់របស់ក្រុមគ្រូពេទ្យ៕