ខេត្តតាកែវ ៖ ពលរដ្ឋរស់នៅឃុំបុរីជលសា ស្រុកបុរីជលសាខេត្តតាកែវនាំគ្នារិះគន់ លោកសេង ប៊ុនធឿន តួនាទីជាស្មៀនឃុំបិរីជលសា ថាបានប្រើអំណាចធ្វើឯកសាទិញលក់ដីជាច្រើនករណី ក្នុងភាពមិនច្បាស់លាស់ មិនត្រឹមត្រូវតាមអនុឡោមច្បាប់ធ្វើអោយពួកគាត់ជួបរឿងប្ដឹងផ្ដល់គ្នាមិនចេះឈប់។
ពលរដ្ឋបានបន្តទៀតថាឯកសាពាក់ពន្ធ័ការទិញលក់ដីជាច្រើនគឺទិញឬកក់តាំងពីឆ្នាំ២០១១ឬ២០១២ តែលោកស្មៀនខាងលើបោះត្រានៅឆ្នាំ២០២២ ដោយដីនោះមានការប្ដឹងផ្ដល់គ្នាជាបន្តបន្ទាប់។
ប្រភពដដែលបានបន្តទៀតថាលោកសេង ប៊ុនធឿន ជាមន្ត្រីស្មៀនទំនើង មិនស្ដាប់តាមការណែនាំ របស់លោកមេឃុំនោះទេលោកមេឃុំបុរីជលសា បានអោយដឹងថា លោកទទួលស្គាល់ថាខ្លូនពិតជាបានបោះត្រា លើឯកសាទិញលក់ដី ដោយមានភាពមិនប្រក្រតីមែនតែលោកមិនបានពុករលួយលើឯកសារទាំងនោះទេ តែបើមានឯកសារណាមិនច្បាស់លាស់ពលរដ្ឋដែរពាក់ពន្ធ័សូមដាក់ពាក្យប្តឹងមកអាជ្ញាធរវិញ។
ជាចុងក្រោយពលរដ្ឋស្នើលោកអ៊ូច ភា អភិបាលខេត្តតាកែវ មេត្តាដុះក្អែលលោកស្មៀនឃុំម្នាក់នេះផង ព្រោះពលរដ្ឋមិនសូវចេះច្បាប់ហើយក៏មិនមានលុយមានពេលវេលាដើរប្តឹងផ្តល់គ្នាដោយសាតែលោកស្មៀនធ្វើឯកសាទិញលក់ដីរបៀបនេះនោះទេ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299