សង្គម

ហួសចិត្ត! មេសុរិយោដីស្រុកអង្គស្នួល លោក រស់ សុខា ហ៊ាននិយាយមើលងាយដៀលប្រមាថ ចោទប្រកាន់ប្រពន្ធខ្លួនឯង ថា ជាស្រីរកស៊ីខារ៉ាអូខេ (ស៊ីនំឲ្យលុយ)

ខេត្តកណ្តាល ៖ ពិតជាគួរឲ្យហួសចិត្តខ្លាំងមែនទែន បន្ទាប់ពីបានស្តាប់សម្តីលោក រស់ សុខា មន្ត្រីសុរិយោដីស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយបានលើកឡើងដៀលប្រមាថចោទប្រកាន់ថា ប្រពន្ធរបស់ខ្លួន ដែលដេកអោបដើមទ្រូងនិងរៀបការពេញច្បាប់ ជាស្រីរកស៊ីខារ៉ាអូខេ ជាស្រីមានគេគ្រប់គ្នាអោបថើបបានតាមចិត្ត ហើយក៏ជាស្រីដែលគាត់ធ្លាប់បានស៊ីនំឲ្យលុយ។ នេះបើយោងតាមសម្តីរបស់លោក រស់ សុខា ដែលសារព័ត៌មានយើងទទួលបាន។

មន្ត្រីសុរិយោដីលោក រស់ សុខា រូបនេះ ក៏បានបន្ថែមដោយលើកឡើងនិងបន្តចោទប្រកាន់ ដៀលប្រមាថទៅកាន់ ទៅកាន់ស្ត្រីជាប្រពន្ធខ្លួនឯងទៀតថា «មិនមែនជាប្រពន្ធខ្លួននោះទេ គឺគ្រាន់តែជាស្រីលេងសើច និងជាស្រីកំណាន់ចិត្ត ខណៈដែលរូបលោកនិងប្រពន្ធរបស់លោកបានរៀបការជាមួយគ្នាមានកូនប្រុសចំនួនពីរនាក់ ដោយកូនទី១ អាយុជាង១ខួប និងកូនទី២ទើបតែមានអាយុជាង២ខែប៉ុណ្ណោះ។

ការចោទពីសំណាក់លោក រស់ សុខា មន្ត្រីសុរិយោដី ប្រចាំនៅស្រុកអង្គស្នួល ខេត្តកណ្ដាល ខាងលើនេះ ប្អូនស្រីឈុំ ប៊ុនសុជាតិតា អាយុ២០ឆ្នាំ ត្រូវជាប្រពន្ធបានប្រាប់មកខាងសារព័ត៌មានយើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នេះថា៖ «ដំបូងឡើយបុរសវ័យជាង៥០ឆ្នាំ លោក រស់ សុខា មន្ត្រីសុរិយោដីរូបនេះបានមកលួងលោមសុំស្នេហ៍ដោយបានប្រាប់ថាខ្លួនជាបុរសពោះម៉ាយ ថែមទាំងសុំរៀបការជាមួយនាង ដោយសន្យាថាហ្នឹងរកស៊ីចិញ្ចឹមផ្តល់ភាពកក់ក្តៅក្នុងនាមជាប្តី និងសន្យាទិញផ្ទះទិញឡានសម្រាប់ផ្តល់ឲ្យកូនៗ និងនាងជាប្រពន្ធ»។ លួងលោមរហូតបានរៀបការជាមួយគ្នាក្នុងឆ្នាំ២០២១ និងរួមរស់ជាមួយគ្នាបានចំនួន២ឆ្នាំ និងមានកូនប្រុសចំនួនពីរនាក់។

បន្ទាប់ពីបានរួមរស់ជាមួយគ្នាបានរយៈពេល២ឆ្នាំ និងមានកូនចំនួន២នាក់ជាប់ៗគ្នា ស្រាប់តែលោក រស់ សុខា ជាប្តីខាងលើរូបនេះបានលួចទៅមានស្រី និងមិនព្រមចូលផ្ទះមើលថែទាំប្រពន្ធកូននោះទេ ទើបរហូតដល់ក្នុងខែតុលាឆ្នាំ២០២២ ប្អូនស្រី ឈុំ ប៊ុនសុជាតិតា ក៏បានទៅតាមទាន់នៅជាមួយស្រីស្នេហ៍ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ថែមទាំងបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មន្ត្រីមូលដ្ឋាន ហៅទៅជួយសម្របសម្រួលថែមទៀតផង។

ដោយសារតែការដៀលប្រមាទមើលងាយចោទប្រកាន់និងមិនមានភាពទទួលខុសត្រូវរបស់លោក រស់ សុខា មន្ត្រីសុរិយោដីស្រុកអង្គស្នួល រូបនេះ ប្អូនស្រី ឈុំ ប៊ុនសុជាតិតា ក៏បានបានដាក់ពាក្យបណ្តឹងប្តឹងទៅកាន់អាជ្ញាធរស្រុកអង្គស្នួល ប្តឹងឈ្មោះ រស់ សុខា ដើម្បីសុំលែងលះគ្នាទៅតាមផ្លូវច្បាប់និងសុំទាមទារអាហារកិច្ចចិញ្ចឹមកូន។

ជុំវិញទៅនិងករណីខាងលើនេះដែរ ក្រុមការងារសារព័ត៌មានយើងក៏បានធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទទៅកាន់ លោក រស់ សុខា តួនាទីជាប្រធានការិយាល័យ។សុរិយោដីស្រុកអង្គស្នួលខេត្តកណ្ដាលដើម្បីសុំការបំភ្លឺបន្ថែមប៉ុន្តែទូរស័ព្ទខលចូលជាច្រើនដងគ្មានអ្នកទទួលនោះទេ។

ករណីនេះប្អូនស្រី ឈុំ ប៊ុនសុជាតិតា ជាភរិយា ក៏បានស្នើសុំឱ្យអាជ្ញាធរ និងថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍បើកការស៊ើបអង្កេតពីសម្តីរបស់លោក រស់ សុខា មន្ត្រីសុរិយោដីស្រុកអង្គស្នួល ដែលបានដៀលប្រមាថមើលងាយមើលថោកនិងចោទប្រកាន់យ៉ាងធ្ងន់ធ្ងរមកកាន់ប្អូនស្រីជានារីម្នាក់ដែលជាប្រពន្ធការពេញច្បាប់់ ថែមទាំងមានកូនតូចក្នុងបន្ទុកចំនួនពីរនាក់៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299