សង្គម

កាស៊ីណូ១កន្លែង ត្រូវបានបិតក្រោយពីកម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះបង្ក្រាបនៅសង្កាត់អូរឬស្សី ល្បីខាងបើកឲ្យពលរដ្ឋខ្មែរចូលជល់មាន់!!!

បន្ទាយមានជ័យ៖តាមប្រភពបណ្ដាញសារព័ត៌មាន ពេញចិត្តមេឌា ទើបទទួលបានថា ទីតាំងកាស៊ីណូមួយកន្លែងស្ថិតនៅភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែតថាក្រោយពីអង្គភាពសារព័ត៌មានមួយចំនួនចុះផ្សាយថា មានពលរដ្ឋខ្មែរជាច្រើនបានចូលលេង ល្បែងស៊ីសង ជល់មាន់ខុសច្បាប់។

ក្រោមការយកចិត្តទុកដាក់និងចង្អុលបង្ហាញដល់ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នៅម្សិលមិញថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកអធិការក្រុងបានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតឈានទៅដល់ហៅម្ចាស់ទីតាំងសួរនាំ ធ្វើកិច្ចសន្យាបញ្ឈប់ ដើម្បីបិទទីតាំងអាជីវកម្មមួយនេះ។

ជុំវិញករណីនេះលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានថ្លែងប្រាប់បណ្ដាញសារព័ត៌មានពេញចិត្តមេឌាឲ្យដឹងថា ជាលទ្ធផល ក្រោយចុះស្រាវជ្រាវពិនិត្យទីតាំងជាក់ស្តែង កាស៊ីណូ {ឆាយណាថោន} នៅចំនុចភូមិទួលពង្រ សង្កាត់អូរឬស្សី ជាកាស៊ីណូមានច្បាប់ និងអាជ្ញាប័ណ្ណត្រឹមត្រូវ មានបុគ្គលិកជាពលរដ្ឋខ្មែរបម្រើការងារទីនោះជាច្រើនរូប ហើយកាស៊ីណូនេះ បានបិទទ្វារមិនធ្វើអាជីវកម្មមួយរយះហើយ។

លោកអធិការបន្តប្រាប់ថាជៀសវាងមានការភាន់ច្រឡំពីមតិព័ត៌មាននិងសារព័ត៌មានមួយចំនួនចុះផ្សាយថាមានបើកល្បែងស៊ីសងនិងមានជនជាតិខ្មែរចូលលេងកាស៊ីណូខាងលើ ជារឿងមិនពិតទេ ជនជាតិខ្មែរទាំងនោះគឺជាបុគ្គលិកបម្រើការងារប៉ុណ្ណោះ។

លោកអធិការសំណូមពរទៅដល់ប្រធានអង្គភាពសារព័ត៌មានមួយចំនួន មេត្តាចូលរួមសហការ ជាមួយកងកម្លាំងដើម្បីចុះអនុវត្តនីតិវិធីច្បាប់លុបបំបាត់ល្បែងស៊ីសងទាំងឡាយណាដែលខុសច្បាប់ចៀសវាងបងប្អូនអ្នកសារព័ត៌មានយករូបភាពចាស់ច្នៃប្រឌិតដើម្បីផ្សព្វផ្សាយធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូរកងកម្លាំងសមត្ថកិច្ចកំពុងឈរជើងធ្វើអោយប៉ះពាល់ដល់ កិត្តយស សេចក្តីថ្លៃថ្នូរ ការខិតខំប្រឹងប្រែង របស់នគរបាលជាតិ និងធ្វើឲ្យសាធារណៈជនមានការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរ ចំពោះស្ថាប័នអនុវត្តន៍ច្បាប់៕

ជាចុងក្រោយលោក សៅ សារឿន អធិការក្រុងប៉ោយប៉ែតសូមថ្លែងអំណរគុណយ៉ាងជឿជ្រៅទៅដល់បងប្អូនអ្នកសារព័ត៌មានមួយចំនួនដែលបានចូលរួមផ្សព្វផ្សាយព័ត៌មានដូចជាការជូនដំណឹងទៅដល់មន្ត្រីមូលដ្ឋានដើម្បីមានវិធានការទប់ស្កាត់និងបង្ក្រាបរាល់ល្បែងសុីសងបានពេលវេលានៅក្នុងមូលដ្ឋរបស់ខ្លួន៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299