ភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ លោកស្រី សាប់ វ៉ាឡង់ទីន បានទៅដាក់ពាក្យបណ្តឹងនៅសាលាសង្កាត់រដ្ឋបាលកន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ពាក់ព័ន្ធទៅនឹងករណីបាត់ ឯកសារទិញលក់អចលនទ្រព្យ។
យោងតាមពាក្យបណ្តឹង និងកំណត់ហេតុ របស់លោកស្រី សាប់ វ៉ាឡង់ទីនចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បានរៀបរាប់ឲ្យដឹងថា ខ្លួនបានបាត់ឯកសារទិញលក់ផ្ទះ ដែលមានទីតាំងអាសយដ្ឋានផ្ទះលេខ95 ផ្លូវ23B ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្នុងនោះលោកស្រីក៏បានបញ្ជាក់អំពីមូលហេតុដែលនាំឲ្យបាត់ ឯកសារទិញលក់ផ្ទះខាងលើនេះ គឺមកពីលោកស្រី ធ្វើការរុះរើលផ្ទះ ហើយក៏វង្វេងដៃ មិនដឹងបាត់ទៅណា។
លោកស្រីបានបញ្ជាក់ដែរថា៖ ការដាក់ពាក្យបណ្តឹងនេះគឺដើម្បីតែជាការជូនដំណឹង ការការពារទប់ស្កាត់ និងបញ្ជៀសបញ្ហាផ្សេងៗ ពាក់ព័ន្ធទៅនឹងបញ្ហាផ្លូវច្បាប់ ចំពោះការគ្រប់គ្រងផ្ទះខាងលើ ម្យ៉ាងទៀតដើម្បីឲ្យអាជ្ញាធរពាក់ព័ន្ធមូលដ្ឋានជួយដឹងឮុ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299