សង្គម

កុមារីម្នាក់ស្លាប់ដោយឆ្លងជំងឺផ្តាសាយបក្សី H5N1 នៅខេត្តព្រៃវែង

នាយកដ្ឋាន​ប្រឆាំង​នឹងជំងឺឆ្លង​ បញ្ជាក់​ថា​ ក្រសួង​បានរកឃេីញករណីជំងឺផ្តាសាយបក្សី​ H5N1 លេីកុមារីអាយុ​ ១១ឆ្នាំ​ ៦ខែ​ រស់នៅភូមិ​ រលាំង​ ឃុំ​ រំលេច ស្រុក​ស៊ីធរកណ្តាល​ ខេត្តព្រៃវែង​ ។

កុមារី​ចាប់ផ្តេីមឈឺនៅថ្ងៃទី១៦​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ ដោយមានរោគសញ្ញាគ្រុនក្តៅ​ ៣៩អង្សាសេ​ ព្រមទាំងមានក្អក​ ឈឺក​ ។

ក្រោយព្យាបាលនៅមូលដ្ឋានមិនធូរស្រាល​ ដោយកុុមារីចាប់ផ្តេីមហត់ក៏បញ្ជូនព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ​ ។ នៅថ្ងៃទី២១​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ គ្រូពេទ្យព្យាបាលបានយកវត្ថុផ្ញេីមកវិទ្យាស្ថានជាតិសុខភាពសាធារណ:​ រួចទទួលលទ្ធផល​ ថ្ងៃទី​ ២២​ ខែកុម្ភ:​ ឆ្នាំ២០២៣​ បញ្ជាក់មានវិជ្ជមាន​ មេរោគផ្តាសាយបក្សី​ H5N1 ចំណែកកុមារីបានបាត់បង់ជីវិតហេីយ​ និងធ្វេីពិធីបុណ្យសពតាមប្រពៃណីនៅក្នុងភូមិខាងលេី​ ។

ជាមួយករណីនេះ នាយករដ្ឋមន្រ្តី​ប្រឆាំងនឹងជំងឺឆ្លងបាន​ស្នើ​ដល់​បងប្អូនប្រជាពលរដ្ឋ​ទាំងអស់ សូមកុំប៉ះពាល់សត្វឈឺឬងាប់​ ទាំងសត្វបក្សីស្រុក និងបក្សីព្រៃ​ អ្នកសង្ស័យសូមពិគ្រោះជំងឺជាមួយគ្រូពេទ្យ​ ឬរាយការណ៍ទៅលេខ​ ១១៥​ ៕