សង្គម

ប៉ូលីសចរាចរម្នាក់ត្រូវបានសមត្ថកិច្ចស្រុកគីរីវង់ឃាត់ខ្លួនសួរនាំតាមពាក្យបណ្តឹងពាក់ព័ន្ធរួបភេទជាមួយអនិតិជន

ខេត្តតាកែវ ៖ ជនសង្ស័យដែលជាមន្ត្រីនគរបាលចរាចរណ៍ម្នាក់ត្រូវបានជីតាក្មេងស្រីដែលជាអាណាព្យាបាលដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចស្រុកគីរីវង់ ជួយអន្តរាគមន៍ពាក់ព័ន្ធករណីរំលោភសេពសន្ធវៈជាមួយអនីតិជន។

ករណីនេះ តាមការបញ្ជាក់ពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្គប្រាសាទថា នៅថ្ងៃទី២១ ខែកុម្ភៈ វេលាម៉ោង៨និង៤៥នាទីព្រឹក កម្លាំងប៉ុស្តិ៍បានទទួលពាក្យបណ្តឹងពីឈ្មោះ ណឹម មួង ភេទប្រុស អាយុ ៥៤ឆ្នាំ មានទីលំនៅភូមិលន្ទៈ ឃុំអង្គប្រាសាទ ស្រុកគីរីវង់ ខេត្តតាកែវ ដោយបានប្តឹងឈ្មោះ ខាន់ ពុទ្ធី ភេទប្រុស អាយុ២២ឆ្នាំ ជាមន្រ្តីនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងក្តុល ឃុំត្រពាំងសិលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ ក្នុងពាក្យបណ្តឹងនោះ គឺប្តឹងចោទថាជនសង្ស័យខាងលើបានចាប់រំលោភសេពសន្ថវៈលើចៅស្រីឈ្មោះ ម.ន.ស អាយុ១៣ឆ្នាំ(ស្នាក់នៅក្នុងបន្ទុកជាមួយជីតា) នៅចំណុចផ្ទះសំណាក់មួយ នៅតំបន់ទេសចរណ៍ជ្រោះផ្អោក ដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយចៅស្រីទើបតែបានបង្ហើបប្រាប់ជីតា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រោយឮដំណឹងដែលចៅស្រីប្រាប់ ជីតាបានមកដាក់ពាក្យបណ្តឹងអោយសមត្ថកិច្ចជួយអន្តរាគមន៍តែម្តងទៅ។

បច្ចុប្បន្នជនសង្ស័យក្នុងករណីរំលោភសេពសន្ធវៈជាមួយអនីតិជនខាងលើនេះ ត្រូវបានមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកគីរីវង់ធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299