រាជធានីភ្នំពេញ៖មួយរយះចុងក្រោយនេះ សមត្ថកិច្ច ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ ហាក់បីដូចជា កំពុងតែផ្គើន និងបទបញ្ជា របស់សម្តេចតេជោហ៊ុនសែន យ៉ាងពេញបន្ទុក ក្នុងការមិនទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងប្រភេទ អាប៉ោង និងបៀរដុះស្លែរ មួយកន្លែង ក្នុងឃ្លាំងលក់រថយន្ត តាមបណ្តោយ១០២
សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដែលកំពុងតែបើកលេង យ៉ាងអនាធិបតេយ្យជាទីបំផុត ដោយមិនញញើតទោសទណ្ឌ ។
សូមបញ្ជាក់ថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទទាំងអស់ឧ្យខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ៗទៀតថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
មហាជនលើកឡើងថា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ខណ្ឌដូនពេញ បានរក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការណ៌ ផ្លូវច្បាប់ទៅលើបនល្បែងអាប៉ោង និងបៀរដុះស្លែរ ក្នុងភូមិឃុំខាងលើ ដែលកំពុងតែដំណើរការ យ៉ាងអនាធិបតេយ្យជាទីបំផុត។
មហាជនបានលើកឡើងថា វង់អាប៉ោងដុះស្លែរខាងលើនេះ សង្ស័យអាជ្ញាធរមូលដ្ឋាន រក្សាទុកឆ្នាំងបាយ ឬអាចនិងត្រូវថ្នាំសណ្តំ ឬទទួលលាភពីមេបនល្បែងខាងលើអស់ហើយមើលទៅ ទើបបានជារក្សាភាពស្ងៀមស្ងាត់ មិនអនុវត្តន៌តាម បទបញ្ជាររបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ។
ជុំវិញករណីខាងលើនេះ មហាជនបានសំណូមពរដល់ឯកឧត្តម
ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងអាប៉ោងដុះស្លែរខាងលើ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299