សង្គម

ចាប់ខ្លួនមនុស្ស១៥នាក់ពាក់ព័ន្ធការផលិតទឹកឃ្មុំក្លែងក្លាយ

លោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា ស្នងការរងប្រឆាំងបទល្មើសសេដ្ឋកិច្ចដឹកនាំដោយ លោកងិន ពេជ្យ អយ្យការអមសាលាដំបូងខេត្ដរតនីរីបាន កាលពីព្រលប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានបើកប្រតិ​បត្តិការ​ចុះបង្ក្រាបការផលិតទឹកឃ្មុំក្លែងក្លាយមួយកន្លែង នៅចំណុចផ្ទះសំណាក់មិត្តភាពសំណាងល្អក្នុងភូមិជ័យជម្នះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានចំនួន ១៥នាក់ និងដករហូតវត្ថុតាង មួយចំនួនរួមមាន ម៉ូតូចំនួន ១៥គ្រឿង ទឹកឃ្មុំផលិតរួចប្រមាណ ២០០លីត្ររួមនឹងវត្ថុធាតុដើមសម្រាប់ការផលិតមួយចំនួន។ លោក នូវ ដារ៉ា បានបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានរក្សាទុកនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចដើម្បីបន្ដចាត់ការទៅតាមនីតិវិធី៕