សង្គម

គ្រួសារសពចំនួន០៣នាក់ក្នុងហេតុការណ៍អគ្គីភ័យឆេះអាគារកាស៊ីណូហ្គ្រេនដាយមិន ទទួលអំណោយដ៏ថ្លៃថ្លារបស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ!!!

ខេត្តបន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃ ច័ន្ទ ១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២០២៣ ត្រូវនឹងថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៦និង៣០នាទី លោក វរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត តំណាងឲ្យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ  ឡេាះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកងកម្លាំង  ព្រមទាំងអាជ្ញាធរភូមិ និងកំលាំងប្រជាការពារ ចុះសួរសុខទុក្ខដល់ក្រុមគ្រួសារដែលបានបាត់ខ្លួន ចំនួន០៣នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គីភ័យឆេះអាគារកាស៊ីណូហ្គ្រេនដាយមិន កាល២៨ ខែ ធ្នូ ឆ្នាំ២០២៣ ។

អំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ទោ ស្នងការខេត្ត ជូនដល់គ្រួសារសពក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០kg ម៉ី ២ កេស ទឹកត្រី១ យួរ ត្រីខ ០១យួរ ទឹកសុទ្ធ ០៥យួរ  និងថវិកា ២០០,០០០ រៀល ។

ក្នុងឱកាសនោះដែលលោកវរសេនីយ៍ឯក សៅ សារឿន អធិការនៃដ្ឋានក្រុងប៉ោយប៉ែតបានពាំនាំប្រសាសន៍ផ្តែផ្ដាំពីលោកឧត្តមសេនីយ៍ទោស្នងការខេត្តសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពដែលបានបាត់បង់សមាជិករបស់ខ្លួនក្នុងឧបហេតុអគ្គីភ័យឆាប់ឆេះអាគារកាស៊ីណូហ្គ្រេនដាយមិន សូមឱ្យដួងវិញ្ញាណក្ខន្ធអ្នកទាំងអស់គ្នាទៅកាន់សុគតិភព។

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299