សង្គម

ពលរដ្ឋស្នើ លោក យេន តូច អធិការស្រុកបទុមសាគរ បង្ក្រាបល្បែងស៊ីសង បៀរ យ៉ូគី មាន់ជល់ និងអាប៉ោង កំពុងតែលេងយ៉ាងអាណាធិបតេយ្យ ខណៈអាជ្ញាធរមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់!!!

ខេត្តកោះកុង ៖ ក្រោយ រាជរដ្ឋាភិបាលដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ លុបបំបាត់រាល់ល្បែងស៊ីសង គ្រប់ ប្រភេទ ពិសេស ល្បែង តាម ប្រព័ន្ធ អន ឡាញ នៅ ទូ ទាំង ប្រទេស កន្លង មក នោះ ងាក មក មើល ខេត្តកោះកុងវិញ ពិសេសក្នុងស្រុកបុទុមសាគរតែម្តង គឺ កំពុង ដំណើរការ លេង ភ្នាល់ រាល់ថ្ងៃ តាម ទីតាំង ជា ច្រើន ផ្ទុយ ពី គោលនយោបាយ ភូមិ – ឃុំ មាន សុវត្ថិភាព របស់ រាជ រដ្ឋាភិ បាល ដែល បាន ដាក់ ចេញ ។

យោងអនុសាសន៍របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជា ឱ្យលោកអភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុង ត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស។

មិន បាត់ នោះ ទេ កំពុង តែ រីក ដដុះដាលខ្លាំងណាស់ក្នុង ស្រុកបុទុមសាគរ ខេត្តកោះកុង នូវ វង់ល្បែង ស៊ីសង ដូចជាបៀរសុីគូថៃ
ល្បែងយ៉ូគី ជល់ មាន់ និងអាប៉ោង។

តាមប្រភពច្បាស់ការដែលបណ្ដាញសារ ព័ត៌មានពេញចិត្តមេឌាទើបទទួលបាននៅថ្ងៃអង្គារទី៣១ ខែមករា ឆ្នាំ២០២៣នេះ ចំពោះទីតាំងកំពុងតែដំណើរការលេងល្បែង ស្រែកហូរកញ្ជ្រៀវសប្បាយក្នុងការលេងល្បែងភ្នាល់ដាក់ប្រាក់ទាំងនេះ ស្ថិតនៅ ឃុំថ្មស។
១,ល្បែងបៀរសុីគូថៃ គេលេងរាល់ថ្ងៃនៅចំនុចភូមិថ្មសរ នៅផ្ទះអាម៉ាលក់គុយទាវ ចំនួន២វង់ ផែបង្គា ចំនួន៤វង់ និងផែក្តាម៧វង់
២,កន្លែងលេងយ៉ូគី មានមនុស្សលេងចាប់ពី២០នាក់៣០នាក់
នៅចំនុចផែបង្គា
៣,ល្បែងជល់មាន់ និងអាប៉ោង មានច្រើនទីតាំងសម្រាប់ផ្លាស់ប្ដូរកន្លែងលេង មានដូចជា ក្នុងភូមិព្រែកគល់ ភូមិគ្រួសក្រហម និងភូមិតានូន ឃុំថ្មស ស្រុកបុទ្មសាគរ។ ប៉ុន្តែអ្វីដែលចម្លែកបំផុត សំឡេងហូរកញ្ជ្រៀវសើចក្អាកក្អាយ ចេញពីទីតាំងល្បែងស៊ីសងភ្នាល់ដាក់ប្រាក់ទាំងនេះមិនបានរំខានដល់ត្រចៀករបស់អាជ្ញាធរមូលដ្ឋាននោះឡើយ។

ចំពោះករណីល្បែងស៊ីសងខាងលើនេះ លោកយេន តូចអធិការស្រុកបទុមសាគរ បានឆ្លើយតបមកកាន់បណ្តាញសារព័ត៌មានពេញចិត្តមេឌា នៅថ្ងៃនេះផងដែរថា <<សូមអរគុណច្រើន ពាក់ព័ន្ធនឹងល្បែងស៊ីសង់ទាំងនេះ ខ្ញុំមិនបានដឹងនោះទេ ព្រោះខាងប៉ុស្តិ៍រដ្ឋបាលថ្មស មិនបានរាយការណ៍មកខ្ញុំទេ ណាមួយចម្ងាយពីអធិការស្រុកទៅឃុំថ្មស មានចម្ងាយឆ្ងាយ ចំពោះករណីនេះខ្ញុំនឹងខិតខំ ដាក់កម្លាំងតាមដាន និងបង្ក្រាបឲ្យអស់>>។

បញ្ហាទាំងនេះ វាពិតណាស់និងបង្កអសន្តិសុខក្នុងសង្គម អំពើហិង្សាក្នុងគ្រួសារ ចោរកម្ម ដោយពលរដ្ឋមើលឃើញថា អាជ្ញាធរមិនបានយកចិត្តទុកដាក់ទប់ស្កាត់តាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលដាក់ចេញឲ្យអនុវត្តនោះទេ ។
ពលរដ្ឋក្នុងស្រុកបុទុមសាគរ ស្នើសុំលោក គង់មនោ ស្នងការខេត្តកោះកុងសុំមានវិធានការទប់ស្កាត់និងបង្ក្រាបទីតាំងល្បែងស៊ីសងក្នុងភូមឃុំខាងលើនេះផង៕

ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលេខបន្តបន្ទាប់

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299