សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ចេញលិខិតសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ដែលបានឆ្លើយតបសំណូមពរ ជួយសម្រួលការលំបាក របស់ស្ថាប័នសារព័ត៌មាន Onlineតូចៗដែលគ្មានចំណូល ដោយផ្តល់កាដូឆ្នាំថ្មីចំនួន២គឺ «លើកលែងពន្ធប៉ាតង់រយៈពេល ៥ឆ្នាំ និងបញ្ជុះតម្លៃ៥០% សម្រាប់ការស្នើសុំអាជ្ញាប័ណ្ណសារព័ត៌មានថ្មី នៅក្រសួងព័ត៌មាន» ក្នុងឱកាសពិសេសនៃពិធីជួបជុំលើកទី៥ រវាង សម្តេចតេជោនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។
សូមរំលឹកថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានដាក់លិខិត១ច្បាប់ គោរពជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីសុំការអនុគ្រោះពី សម្តេចតេជោនាយករដ្ឋមន្ត្រី សុំលើកលែងពន្ធប៉ាតង់និងពន្ធផ្សេងៗ សម្រាប់ស្ថាប័នព័ត៌មាន ជាពិសេស កាសែតនិងព័ត៌មានអនឡាញ ដែលគ្មានចំណូល ប៉ុន្តែចង់ចូលរួមផ្សព្វផ្សាយអភិវឌ្ឍន៍សង្គមជាតិយើងអោយកាន់តែរីកចម្រើន ក្រោមម្លប់សន្តិភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕