សង្គម

ក្រសួងអប់រំ លើកថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប

ថ្ងៃប្រកាស​លទ្ធផល​ប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប ដែលគ្រោង​ធ្វើ​នៅ​ថ្ងៃទី២៧ និង​២៨ ខែធ្នូ ឆ្នាំ២០២២ ត្រូវ​ក្រសួងលើកពេល​មក​​រសៀលថ្ងៃទី២២ ខែធ្នូ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងព្រឹកថ្ងៃទី២៣​ ខែធ្នូ សម្រាប់បណ្តាខេត្តផ្សេងៗទៀត។

មូលហេតុ​នៃការ​លើកពេល​ប្រកាសលទ្ធផលប្រឡងនេះ គឺបន្ទាប់ពីដំណើរការកំណែ និងបូកស្រង់ពិន្ទុចប់រួចរាល់មុនការគ្រោងទុក ទើបក្រសួងសម្រេចលើកថ្ងៃប្រកាសលទ្ធផលនេះ។

សូមបញ្ជាក់ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុបបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ និង​ទី៦ ខែធ្នូ ឆ្នាំ​២០២២ ដោយ​មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់, មណ្ឌលប្រឡង ២២១ និងត្រូវជា ៥១៧៤បន្ទប់៕