បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅក្នុងមួយសប្តាហ៍ខាងមុខនេះ ប្រទេសកម្ពុជាបន្តទទួលឥទ្ធិពលពីទ្រនុង នៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឥសាន្តក្នុងកម្រិតមធ្យម។
ស្ថានភាពបែបនេះ នឹងធ្វើឱ្យ តំបន់ទំនាបកណ្តាលសីតុណ្ហភាពអប្បបរមាមានពី ១៨-២០°C សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C អាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្គួរ។
តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨ °C សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ C អាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្គួរ។ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា មានក្នុងរង្វង់ ១៧-១៨ °C ។
តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C អាកាសធាតុចុះត្រជាក់ក្នុងកម្រិតមធ្យម៕