សង្គម

លោកឌឹម គឹមសាន អភិបាលស្រុកព្រៃកប្បាស ឧបត្ថម្ភកង់០១គ្រឿង ដល់ប្អូនស្រី យ៉ុន លក្ខិណា ជាមធ្យោបាយធ្វើដំណើរទៅសិក្សាបន្ទាប់ពីបានជាសះស្បើយ

ខេត្តតាកែវ÷ នៅព្រឹកថ្ងៃអង្គារ​ ៥រោច​ ខែមិគសិរ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី​ ១៣​ ខែធ្នូ​ ឆ្នាំ២០២២​ លោក​ ឌឹម​ គឹមសាន​ អភិបាលស្រុកព្រៃកប្បាស​ បានឧបត្ថម្ភ​កង់០១គ្រឿងជូនដល់ប្អូនស្រី​ យ៉ុន​ លក្ខិណា​ ដែលបានជួបគ្រោះថ្នាក់ដោយសារដុំថ្មខ្ទាតត្រូវចំភ្នែក​ ស្ថិតនៅភូមិអង្គក្រសាំង​ ឃុំព្រៃល្វា​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ ដេីម្បីអោយក្មួយស្រីមានមធ្យោបាយ​ ធ្វេីដំណេីរ​ទៅសិក្សាបន្ទាប់ពីបានជាសះស្បេីយ។

សូមរំលឹកថា ក្មេងស្រីម្នាក់ដែលជាសិស្សកំពុងរៀននៅសាលាបឋមសិក្សាព្រៃល្វា បានរងរបួសខ្វាក់ភ្នែកម្ខាង ព្រោះតែការធ្វេសប្រហេសពីលោកនាយកសាលា។

ក្មេងស្រីម្នាក់កំពុងរៀនថ្នាក់ទី៤នៃសាលាបឋមសិក្សាព្រៃល្វា ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវបាត់បង់ភ្នែកម្ខាងទាំងវ័យក្មេង ដែលពលរដ្ឋអ្នកឃើញនិងដឹងឮហេតុការណ៍នេះ ថា ជាការធ្វេសប្រហេសរបស់លោកនាយកសាលាបឋមនេះតែម្តង។ ជាងនេះទៅទៀត ក្រោយរបួសត្រូវភ្នែកភ្លាមៗ គឺឪពុកម្តាយក្មេងស្រីដែលមានជីវភាពក្រីក្រផងនោះ ត្រូវបង្ខំចិត្តយកកូនទៅព្យាបាល ដោយមិនបានទទួលថវិកាសម្រាប់សង្គ្រោះពីគណៈគ្រប់គ្រងសាលានោះទេ ទាំងដែលករណីនេះ គឺជាការទទួលខុសត្រូវមួយភាគធំរបស់លោកនាយកសាលា។ ហើយអ្វីដែលហួសថ្លែងនោះ គឺថា គ្មានកំណត់ហេតុ លើករណីនេះទេ គឺនិយាយគ្នាតែពាក្យសម្តីរវាងនាយកសាលានិងឪពុកម្តាយក្មេងស្រីរងគ្រោះប៉ណ្ណោះ។

ពលរដ្ឋអ្នកដឹងឮរឿងនេះបានបញ្ជាក់ថា មុនពេលកើតហេតុវេលាព្រឹក លោកនាយកសាលាបានប្រើក្មេងប្រុសម្នាក់ដែលរៀនថ្នាក់ទី៦ កាន់ម៉ូទ័រកាត់ស្មៅដើម្បីសម្អាតទីធ្លាសាលាទាំងដែលក្មេងប្រុសនោះគ្មានជំនាញនិងតួនាទីអ្វីក្នុងសាលាក្រៅពីមករៀន។ ពេលកំពុងកាត់ស្មៅ គាប់ជូនក្មេងស្រីឈ្មោះ យ៉ុន លក្ខិណា រៀនថ្នាក់ទី៤ (ខ) ដើរទៅជិតក៏ខ្ទាតដំថ្មត្រូវភ្នែកខាងឆ្វេងបណ្តាលឲ្យរងរបួសធ្ងន់ ហើយមកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ភ្នែករបស់គាត់បានខូចទាំងស្រុង ដោយមិនអាចព្យាបាលបាន។

ឆ្លើយតបជាមួយនិងអ្នកសារព័ត៌មានលោកមុឹង សុប៊ុនណានាយកសាលាបឋមសិក្សាព្រៃល្វាបានទទួលស្គាល់ថា ពិតជាមានករណីដែលកើតឡើងជាយថាហេតុលើក្មេងស្រីរងគ្រោះខាងលើប្រាកដមែន។ ដោយឡែកលោកអែម អន ប្រធានការិយល័យអប់រំស្រុកព្រៃកប្បាសវិញបានបកស្រាយថារឿងនេះដោះស្រាយរួចរាល់ហើយដោយឪពុកម្ដាយសិស្សមិនបានប្តឹងទេដោយពួកគាត់ទទួលយកតាមការសម្របសម្រួលពីសំណាក់លោកនាយកសាលា។

ក្រោយដឹងថា ក្មេងស្រីរងគ្រោះពិកាភ្នែកម្ខាងទាំងស្រុង នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ គណៈកម្មាធិការ ស.ស.យ.ក.ស្រុកព្រៃកប្បាស បានចូលរួមជាមួយរដ្ឋបាលស្រុកព្រៃកប្បាស លោកប្រធានក្រុមប្រឹក្សាឃុំព្រៃល្វា លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក លោកនាយក លោកគ្រូ អ្នកគ្រូ បានទៅចូលរួមសួរសុខទុក្ខនិងបាននាំយកថវិកាឧបត្ថម្ភសរុបចំនួន១,១០០,០០០រៀលនិងគ្រឿងឧបភោគបរិភោគមួយចំនួនជូនគ្រួសារក្មេងស្រីរងគ្រោះ។

គួរបញ្ជាក់ថាគ្រួសាក្មេងស្រីខាងលើក្រីក្រខ្លាំងណាស់ដូច្នេះសូមថ្នាក់ដឹងនាំជួយផ្គត់ផ្គង់ផង៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299