សង្គម

ចាប់ជនសង្ស័យករណីគ្រឿងញៀននៅស្រុកព្រៃកប្បាស រឹបអូសគ្រឿងញៀន៥កញ្ចប់

ខេត្តតាកែវ ៖​ នៅថ្ងៃចន្ទ​ ៤រោច​ ខែមិគសិរ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស​ ២៥៦៦​ ត្រូវនឹងថ្ងៃទី១២​ ខែធ្នូ​ ឆ្នាំ២០២២​ វេលាម៉ោង១៦,៣០នាទី​ លោកវរសេនីយ៍ឯក​ ឡេង​ ប៊ុនឡុង​ អធិការនគរបាលស្រុកព្រៃកប្បាស​ បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាន​ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់រាប​ ចុះបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន​និងរក្សាទុកជាតិផ្ទុះ​ នៅចំណុចរោងបិតស្តុតម៉ូតូ​ ស្ថិតក្នុងភូមិជំនីកខាងជេីង​ ឃុំកំពង់រាប​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ ឃាត់ខ្លួនបានមុខសញ្ញា០១នាក់​ឈ្មោះ​ ជន់​ និត្យ​ ភេទប្រុស​ អាយុ៣៥ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ រស់នៅភូមិ​ជំនីកខាងជេីង​ ឃុំកំពង់រាប​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ ព្រមទាំងដកហូតវត្ថុតាងរួមមានៈ​ ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន០៥កញ្ចប់​ ម៉ូតូ០១គ្រឿងម៉ាកNEX​ ពណ៌ស​ ស៊េរីឆ្នាំ២០១៤​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 1CU-3028 ទូរស័ព្ទដៃចំនួន០២គ្រឿង​ (ម៉ាកអាយហ្វូននិងអប់ប៉ូ)​ ដាវ០១ដេីម​ កាំភ្លេីងឆ្នៃចំនួន០៣ដេីម​ គ្រាប់កាំភ្លេីងចំនួន០៥គ្រាប់​។

បន្ទាប់មកកម្លាំងយេីងបានឃាត់ខ្លួនបានជនសង្ស័យខាងលេី​ រួមជាមួយវត្ថុតាង​ យកមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស​ ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី។
ក្នុងនាម អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តា​ចូលរួមសហការផ្តល់ព័ត៌មាន រាល់បទល្មើស ដែលកើតឡេីងដេីម្បីសមត្ថកិច្ចមានចំណាត់ការទាន់ពេលវេលា សូមរាយការណ៍មកទូរស័ព្ទលេខ ☎️097 7780068🚔 សូមអរគុណ!

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299