កាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងល្បែងដ៏ធំមួយ ក្នុងអាគារមជ្ឈមណ្ឌល ព្រីនស៍ផ្លាហ្សា ស្ថិតតាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
បើយោងតាមរបាយការណ៍ ជាលទ្ធផលកម្លាំងចម្រុះ បានឃាត់ខ្លួនមនុស្សសរុប១២នាក់ ប្រុស០៦នាក់ ( ជនជាតិចិន៤នាក់ ) និងដកហូតវត្ថុតាងមួយចំនួនធំ មានដូចជា ៖ ទូហ្គេមបាញ់ត្រី ៤គ្រឿង , ទូហ្កេមតុក្កតា ១២គ្រឿង , តុលេងបាក្រាត ចំនួន០២ , ទូរសព្ទ ១១គ្រឿង , កុំព្យូទ័រលើតុ ចំនួន១គ្រឿង , ម៉ាសុីនគិតលេខ ១គ្រឿង , ម៉ាសុីនរាប់លុយ ១គ្រឿង និងបៀក្រដាស និង កាក់សម្រាប់លេងបាញ់ត្រីមួយចំនួនធំ ទៀតផងដែរ ។ ចំពោះទីតាំង អាជ្ញាធរ សម្រេចបិទឃ្លុំប៉េជាបណ្តោះអាសន្នសិន ។
ក្រោយការបង្ក្រាប ទាំងមនុស្ស និងវត្ថុតាង ត្រូវឃាត់បញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការបន្តនីតិវិធីច្បាប់ ៕