តាកែវ ៖ តុលាការខេត្តតាកែវ ចេញលិខិតជូនដំណឹងអោយ បញ្ជូនអ្នកសារព័ត៌មាន៣នាក់មកជំនុំជម្រះក្តីនៅសាលាដំបូងខេត្តតាកែវ ពាក់ព័ន្ធក្នុងសំណុំរឿងអបរិហារកេរ្តិ៍ជាសាធារណៈ។
តាមលិខិតជូនដំណឹងដែលចេញដោយលោក ហុង សុខហ៊ាង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ថ្មីៗនេះ សម្រេចអោយបញ្ជូនជនត្រូវចោទឈ្មោះ ធាង សុធា ភេទប្រុស អាយុ៣០ ឈ្មោះ ម៉ាម វុធី ភេទប្រុស អាយុ៣៣ឆ្នាំ និងឈ្មោះ ដេត យាង ភេទស្រី អាយុ៥៣ឆ្នាំ ទៅជំនុំជម្រះក្តីនៅសាលាដំបូងខេត្តតាកែវ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅភូមិទ្រង់ភូមិ ភូមិព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១។
ជាសារក្រើនរំឮកដល់អ្នកសារព័ត៌មានទាំងឡាយកុំអោយប្រឈមនិងបទល្មើសធ្លាក់មកលើខ្លួនគឺ យើងគ្រាន់តែជាអ្នកនាំពាក្យពីប្រជាជនទៅរាជរដ្ឋាភិបាល និងពីរាជរដ្ឋាភិបាលមកប្រជាជនវិញប៉ុណ្ណោះ ពិសេសការបញ្ចេញព័ត៌មាន ត្រូវមានលក្ខណៈច្បាស់លាស់ មានតម្លាភាព និយាយការពិត មិនភូរភរ ឬបោកបញ្ឆោតដល់សារធារណៈជនឡើយ។ ជាមួយគ្នានេះដែរ អ្នកសារព័ត៌មានទាំងឡាយគួរតែចង់ចាំប្រសាសន៍ដ៏ថ្លៃថ្លាសម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ដែលលោកធ្លាប់បានលើកឡើងក្នុងពេលកន្លងមកថា “កុំបំពានសិទ្ធអ្នកដទៃ កុំបំភ្លៃការពិត” ៕