សង្គម

លោក ញ៉ែម​ អេន​ ត្រូវ​បាន​បណ្តេញ​ចេញពីសមាជិកគណបក្សខ្មែររួបរួមជាតិ​

លោក ញ៉ែម អេន ដែល​គេ​ស្គាល់ថា គឺជា​អ្នក​ថតរូបនៅ​គុកទួលស្លែង និងធ្លាប់ជា​អភិបាលរង​ស្រុកអន្លង់វែង ត្រូវ​បាន​លោក ញឹក ប៊ុនឆៃ ប្រធានគណបក្ស​ខ្មែរ​រួបរួមជាតិ ធ្វើការ​បណ្តេញ​ចេញពីបក្ខ​មួយ​នេះ កាលពី​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ​២០២២។

សូមបញ្ជាក់ដែរថា​ គណបក្សខ្មែររួបរួមជាតិ​ បានតែងតាំងលោក ញ៉ែម​ អេន​ ជាបេសកជនពិសេសលោកញឹក​ ប៊ុនឆៃ​ កាលពីថ្ងៃទី១៨​ ខែកក្កដា​ ឆ្នាំ២០២២។

លោក ញ៉ែម អេន ធ្លាប់មានតំណែងជាអភិបាលរងស្រុកអន្លង់វែង ហើយបានលាឈប់ទៅចូលរួមជាមួយអតីតគណបក្សសង្គ្រោះជាតិ​, គណបក្សអំណាចខ្មែរ, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សពលកររុងរឿង, គណបក្សខ្មែរស្រឡាញជាតិ និងចុងក្រោយនេះ គណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ៕