(កណ្ដាល)៖ ជាការពិតណាស់លោក ពោច សួរ អាយុ៤៥ឆ្នាំ នៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជាមនុស្សដ៏មានឥទ្ធិពលខ្លាំង!។
ខណៈរូបលោក ធ្លាប់បានបើកល្បែងនឹងផ្ដល់ទីតាំង សម្រាប់អាជីវកម្ម លេងល្បែងស៊ីសង ដោយខុសច្បាប់ដដែលៗ និងគ្មានវាសនាជាប់ខ្នោះ ដូចអ្នកបើកល្បែងដទៃទៀត!។ដោយសមត្ថកិច្ចបានត្រឹមបង្អើល រួចធ្វើកិច្ចសន្យា ឱ្យបញ្ឈប់សកម្មភាពប៉ុណ្ណោះ.!។
ហើយអ្វីដែលគួរឱ្យកត់សម្គាល់ថាៈលោក ពោច សួរ មានឥទ្ធិពលខ្លាំងខ្លានោះ។
គឺទីតាំងបនល្បែងរបស់គាត់ ដែលធ្លាប់ប្រព្រឹត្ត កាលពីកន្លងមក បានបើកដំណើរការឡើងវិញ នៅរសៀលថ្ងៃទី០៤.១២.២០២២។
សូមជម្រាបថាៈ ទីតាំង”បនល្បែង”មួយនេះ ស្ថិតនៅក្នុងដីឡូត៍១កន្លែងក្បែរផ្លូវជាតិលេខ៨ ត្រង់ចំណុចភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
គេមិនដឹងថាៈ ការផ្ដល់ទីតាំងសម្រាប់”លេងល្បែង”ពីសំណាក់លោក ពោច សួរ និងប្អូនរបស់លោក! មានភ្លើងខៀវពីអាជ្ញាធរ ឬក៏លោកលួចបើកអាជីវកម្ម ដោយខ្លួនឯងនោះទេ.?។
ប៉ុន្តែជាក់ស្ដែងៈ នៅរសៀលថ្ងៃទី០៤.១២.២០២២ មានក្រុមអ្នកញៀនល្បែងរាប់សិបនាក់ បានប្រមូលផ្ដុំគ្នាលេង បញ្ជល់មាន់ភ្នាល់ចាក់លុយធំ យ៉ាងគគ្រឹកគគ្រេងបំផុត!។
ក្នុងនោះពេលអ្នកសារព័ត៌មានរាយការណ៍ទៅលោក ម៉ែន សុខឃឿន អធិការស្រុកខ្សាច់កណ្ដាល ។
ស្រាប់តែគេឃើញ មន្ត្រីប៉ូលិសចំនួន២ទៅ៣នាក់ ចុះទៅបង្អើលនៅទីតាំងល្បែងត្រង់ចំណុចខាងលើ បណ្ដាលឱ្យ ក្រុមអ្នកញៀនល្បែង រត់ចែកជើងគ្នា។
ដោយបន្សល់ទុក មាន់ជល់ងាប់១ក្បាល និងរស់១ក្បាល សម្រាប់ឱ្យសមត្ថកិច្ច យកមកធ្វើកំណត់ហេតុ.!។
ជុំវិញករណីនេះ«ដើមរាំង»មិនអាចសុំការបញ្ជាក់ពីលោក ពោច សួរ បានទេស្របពេលសមត្ថកិច្ចបង្ហើបថាៈ លោក ពោច សួរ បានផ្ទេរកម្មសិទ្ធដី នៅទីតាំងល្បែងខាងលើ ឱ្យទៅប្អូន។
រីឯលោក ម៉ែន សុខឃឿន អធិការស្រុកខ្សាច់កណ្ដាល បានថ្លែងប្រាប់«ដើមរាំង»ថាៈ ករណីនេះសមត្ថកិច្ចកំពុង ធ្វើកំណត់ហេតុ ។
ដោយហៅប្អូនរបស់លោក ពោច សួរ មកបំភ្លឺ ដើម្បីរាយការណ៍ទៅខេត្តពាក់ព័ន្ធការផ្ដល់ទីតាំង ល្បែងស៊ីសង។
បើតាមលោក ម៉ែន សុខឃឿន ទីតាំងបើកល្បែងមួយនេះ លោក ពោច សួរ បានផ្ទេរកម្មសិទ្ធឱ្យទៅ ប្អូនរួចហើយ អញ្ចឹងអ្នកជាប់ពាក់ព័ន្ធ គឺប្អូនមិនមែនបង!។
បើទោះបីជាលោក ម៉ែន សុខឃឿន អះអាងថាៈ ទីតាំងល្បែងមួយនេះលោក ពោច សួរ បានផ្ទេរកម្មសិទ្ធឱ្យទៅប្អូនហើយក្ដី។
ប៉ុន្តែៈគេមិនដែលឃើញកំណត់ហេតុចុះវាស់វែង រួមនិងលិខិតផ្ទេរកម្មសិទ្ធរវាងលោក ពោច សួរ និងប្អូននោះឡើយ!។
ដោយសង្ស័យៈ មានការរៀបចំកុហក់ តម្រូវឱ្យប្អូនចេញមុខជំនួសខ្លួន ខណៈលោក ពោច សួរ ធ្លាប់មានកិច្ចសន្យាឱ្យបញ្ឈប់បើកល្បែង កាលពី ខែកុម្ភៈឆ្នាំ២០២២ កន្លងទៅ។
ជុំវិញករណីបើក បនល្បែង នៅលើទីតាំងដីឡូត៍ ធ្លាប់មានកិច្ចសន្យានេះដែរ!។
មហាជនទូទៅសង្ឃឹមថាៈ អាជ្ញាធរនិងសមត្ថកិច្ច ខេត្តកណ្ដាល ប្រាកដជាចាត់វិធានការ លើម្ចាស់ទីតាំងដែលបានបើកអាជីវកម្មល្បែងស៊ីសង ដោយខុសច្បាប់ជាក់ជាមិនខាន!។
ដើម្បីគោរពតាម បទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងចូលរួមអនុវត្តគោលការភូមិឃុំមានសុវត្ថិភាព៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299