បច្ចេកវិទ្យា

ក្រុមហ៊ុនសាមសុង បិទរោងចក្រផលិតស្មាតហ្វូនរបស់ខ្លួននៅប្រទេស​ឥណ្ឌា ដោយសារ COVID-19

ក្រុមហ៊ុនសាំស៊ុងត្រូវបង្ខំចិត្តបិទរោងចក្រទី២ របស់​ខ្លួន​ដែល​ស្ថិត​នៅទីក្រុង​ណូឌី រដ្ឋយូតាប្រាដែស ប្រទេស​ឥណ្ឌា ជាបណ្តោះអាសន្ន ដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ១៩។

រោងចក្រ​នេះ ត្រូវបានបើកកាលពីរដូវក្តៅឆ្នាំ២០១៨ ដោយវា​អាច​ផលិតស្មាតហ្វូនរហូតដល់ ១២០ លានគ្រឿងក្នុងមួយឆ្នាំ។

កាលពីពេលថ្មីៗនេះ រោងចក្ររបស់ក្រុមហ៊ុនសាមសុង ដែល​ស្ថិត​នៅហ្គូមី នៃប្រទេសកូរ៉េខាងត្បូង ក៏ត្រូវបានបិទទ្វារដែរ ដោយ​បច្ចុប្បន្ន​ គឺ​នៅ​សល់តែ​រោងចក្រ​មួយ​ទៀត​នៅ​ប្រទេស​វៀតណាមប៉ុណ្ណោះដែល​កំពុង​ដំណើរ​ការ។

លោក Partha Ghosh ប្រធានផ្នែកទំនាក់ទំនងសាជីវកម្មក្រុមហ៊ុន​សាមសុងនៅ​ឥណ្ឌាបានបញ្ជាក់ថា ក្រុមហ៊ុនបានសម្រេចចិត្តបញ្ឈប់ប្រតិបត្តិការផលិតកម្មរបស់ខ្លួន ហើយបានស្នើសុំឲ្យ​បុគ្គលិកនៅការិយាល័យលក់ និង R&D នៅទូទាំងប្រទេសឥណ្ឌាធ្វើការពីផ្ទះមកវិញ៕