សង្គម

កម្ពុជាប្តូរវេនរដ្ឋមន្រ្តីការពារជាតិអាស៊ាន ទៅ​ឲ្យឥណ្ឌូនេស៊ី

សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិកម្ពុជា បានផ្ទេរតំណែងរដ្ឋមន្ត្រីការពារជាតិអាស៊ានប្តូរវេន ជូនរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៉ី ដែលត្រូវធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២៤។

ក្នុង​សុន្ទរកថាគន្លឹះបើកកិច្ចប្រជុំក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្រ្តី កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក លើកទី៩ សម្តេចពិជ័យសេនា ទៀ បាញ់ បានឯកភាពលើគំនិតផ្តួចផ្តើមមួយចំនួន សំដៅពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចបាននូវគោលដៅរួម ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

នៅក្នុងពិធីបិទកិច្ចប្រជុំ សម្ដេច​ពិជ័យ​សេនា​ ក៏បានផ្ទេរតំណែងជាប្រធានរដ្ឋមន្រ្តីការពារជាតិអាស៊ាន ឆ្នាំ២០២៣ ពីព្រះរាជាណាចក្រកម្ពុជា ជូនឯកឧត្តម Prabowo Subianto រដ្ឋមន្រ្តីការពារជាតិ នៃសាធារណរដ្ឋឥណ្ឌូនេស៉ី៕