សង្គម

លោកស្រី ឱ វណ្ណឌីន ក្រើនរំលឹកពលរដ្ឋបង្កើនការប្រុងប្រយ័ត្នជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យ Christmas និងបុណ្យឆ្លងឆ្នាំសកល

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានសរសេរសារក្នុង Twitter អំពាវនាវដល់ពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យ Christmas និងបុណ្យឆ្លងឆ្នាំសកលដែលនឹងឈានមកដល់នាពេលខាងមុខនេះ។

ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់ពលរដ្ឋទាំងអស់បន្តអនុវត្ត វិធានការសុខាភិបាល ៣ការពារ ដោយបន្តពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងឱ្យបានខ្ជាប់ខ្ជួន។

ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន ក៏បានក្រើនរំលឹកពលរដ្ឋត្រូវទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដូស ទាំងដូសមូលដ្ឋាន និងដូសជំរុញ ដូសទី៣ ដូសទី៤ និងដូសទី៥ ដើម្បីពង្រឹងកងការពារខ្លួន និងពង្រឹងភាពសុំាសហគមន៍ ដើម្បីបន្តចៀសផុតពីគ្រោះមហន្តរាយ សុខភាពសាធារណ និងបន្តនិរន្តរន៍ភាពនៃការរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មី។

គិតមកដល់បច្ចុប្បន្ននេះ នៅកម្ពុជាមានពលរដ្ឋឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៨,០៣៥នាក់ ជាសះស្បើយចំនួន ១៣៤,៩៤៧នាក់ និងស្លាប់ចំនួន ៣,០៥៦នាក់៕