ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យសមត្ថកិច្ចបង្ក្រាបមេខ្លោងដែលបើកល្បែងស៊ីសងខុសច្បាប់ រាប់តាំងពីមេឆ្នោត មេឡូតូ និងបនល្បែងខុសច្បាប់ដទៃទៀត។ ការថ្លែងជាសាធារណៈបែបនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា គឺរយៈពេលជាងមួយសប្ដាហ៍បន្ទាប់ពីលោកបានដាក់ចេញប្រតិបត្តិការទ្រង់ទ្រាយធំក្នុងការបង្ក្រាបល្បែងស៊ីសងនៅទូទាំងប្រទេស។
ទីតាំងល្បែងស៊ីសងសង្វៀនមាន់អាប៉ោងយូគីដ៏ធំលំដាប់ vipបង្កប់ក្នុងអាគា {ការជួលដ៏ធំ} {ជាន់ទី៣ }ស្ថិតនៅ រដ្ឋសភាជាតិ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ តើអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌចំការមនដូចគ្នាអាជ្ញាធរពាក់ព័ន្ធរាជធានីភ្នំពេញជ្រាបព័ត៌មាននេះដែរឬនៅ?
ប្រភពបន្តពីអ្នកលេងល្បែងម្នាក់មិនបញ្ចេញឈ្មោះប្រាប់ថាអង្គភាព ពេញចិត្តមេឌា អោយដឹងថាបើសិនជាអ្នកសារព័ត៌មានមួយណាហ៊ានធ្វើការចុះផ្សាយព័ត៌មានពាក់ព័ន្ធនឹងល្បែងស៊ីសងនៅចំណុចខាងលើនេះនឹងចាប់ខ្លួននិងដកអាជ្ញាប័ណ្ណដោយស្វ័យប្រវត្តិ អ្នកសារព័ត៌មានសង្ឃឹមថាការចុះផ្សាយល្បែងសងគឺជាការចូលរួមចំណែកនិងការទប់ស្កាត់រាប់បទល្មើសទៅក្នុងមូលដ្ឋានហើយសង្ឃឹមថាថ្នាក់ដឹកនាំនិងជ្រាបព័ត៌មាននេះ។
ជុំវិញល្បែងស៊ីសងលំដាប់ V i P ខាងលើពលរដ្ឋក្នុងក្រុងភ្នំពេញ សង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌចំការមន ក៏ដូចជា អាជ្ញាធរពាក់ព័ន្ធក្នុងរាជធានីភ្នំពេញ និងយកចិត្តទុកដាក់ក្នុងការចាត់មន្ត្រីជំនាញចុះពិនិត្យនិងសិក្សាជុំវិញល្បែងសុីសងកំពុងតែគៀងគរ ប្រជាពលរដ្ឋខ្មែរចូលទៅលេងដោយអាណាធិបតេយ្យនាំគ្នាភ្នាល់លុយ(១គូ)ខ្ទង់ពាន់ម៉ឺនដុល្លារ។
ប្រភពបែកធ្លាយបន្តពីអ្នកក្នុងចូលទៅលេងល្បែងថាទីតាំងនេះគឺជារបស់អ្នកមានអំណាចម្នាក់ដែលមានខ្នងបង្អែកពីក្រោយរឹងមាំ ទើបគេអាចបើកដំណើរការទីតាំងសង្វៀន(ជល់មាន់)នេះនៅចុងកណ្ដាលទីក្រុងភ្នំពេញ បានហើយមិនមែនជាការបើកលេងលំៗនោះទេគឺលំដាប់ ViPតែម្តង។
កន្លងមកសម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចមានប្រសាសន៍ថារាល់ល្បែងស៊ីសងទាំងឡាយណាដែលខុសច្បាប់សូមឲ្យមន្ត្រីពាក់ព័ន្ធក្នុង រាជធានី/ខេត្ត ធ្វើការបង្ក្រាបអោយទាន់ពេលជាពិសេសទីតាំងដែលមានប្រជាពលរដ្ឋចូលលេងគឺមិនអនុញ្ញាតជាដាច់ខាត។បើសិនអាជ្ញាធរនៅក្នុង រាជធានី/ខេត្តមិនអនុវត្តរឺទប់ស្កាត់ សម្ដេច មិនញញើតនិងការដក់តំណែងនិងតួនាទីឡើយ។
ពលរដ្ឋសង្ឃឹមថាទីតាំងល្បែងស៊ីសងមួយកន្លែងនេះ លោក គៀង លក្ស័ អភិបាលខណ្ឌចំការនិងលោក យិន សាន អធិការខណ្ឌចំការមននិងយកចិត្តដាក់ក្នុងការដឹកនាំមន្ត្រីជំនាញចុះពិនិត្យនិងធ្វើការទប់ស្កាត់បង្ក្រាបទាន់ពេលវេលា។ជៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋនិងមហាជនជាច្រើនថាអាជ្ញាធរពាក់ព័ន្ធបើគ្មានការបើកដៃបើកភ្លើងជាប្រព័ន្ធពីអាជ្ញាធរក្នុងមូលដ្ឋាន ទើបទីតាំងមួយកន្លែងនេះអាចដំណើរការបាន។
ជាពិសេសប្រជាពលរដ្ឋស្នើសុំឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាជួយចាត់មន្ត្រីជំនាញនៅស្នងការចុះពិនិត្យនិងស្រាវជ្រាវដើម្បីធ្វើការបង្ក្រាបផង។ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចក្រហោម ស ខេង ឧបមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងចូលរួមចំណែកបញ្ចៀសអំពើចោលកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះជាពិសេសហឹង្សាក្នុងគ្រួសារ សង្ឃឹមថាលោកអភិបាលរាជធានីភ្នំពេញនិងស្នងការរាជធានីភ្នំពេញនិងបង្ក្រាបបានចាក់ជាមិនខានដើម្បីភូមិ/ឃុំ មានសុវត្ថិភាពទាំង ៧ ចំណុចនិងរក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមទាំងពីរ។
ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន;010840732/061881299