ខេត្តបាត់ដំបង៖តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋល្អក្នុងមូលដ្ឋានក្រុងបាត់ដំបងបានឲ្យដឹងថា នៅកណ្តាលក្រុងបាត់ដំបងល្បែងឆ្នោតកន្ទុយលេខឆ្នោតយួន-សៀម កំពុងតែរីកដូចផ្សិតក្នុងផ្សារភូពុយ ស្ថិត សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បែរជាអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានហាក់បីដូចជាមិនមានវិធានការក្នុងការចុះបង្ក្រាប។
បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានប្រាប់មក ពេញចិត្តមេឌា អោយដឹងថា មានថៅកែឬមេល្បែងសុីសង កន្ទុយលេខយួន-សៀម ម្នាក់សុំមិនបញ្ចេញឈ្មោះ ដែលមានឈ្មោះល្បីល្បាញប្រចាំខេត្តបាត់ដំបងបានប្រាប់ទៅកូនកញ្រែ្ចងកត់កន្ទុយលេខឆ្នោតយួន-សៀម ជាច្រើននាក់របស់ខ្លួនថា ឲ្យកត់និងដើរលក់ កន្ទុយលាខឆ្នោត ម៉ាសេរីទៅ សូមកុំខ្លាចព្រោះរូបគេមានខ្សែរធំណាស់គ្មានសមត្ថកិច្ចណាហ៊ានធ្វើអីរូបគេបានឡើយ ។មិនថាមានខ្នងឬខ្សែធំប៉ុណ្ណាទេ។ឲ្យតែល្បែងខុសច្បាប់ពលរដ្ឋសង្ឃឹមថាសមត្ថកិច្ចនិងយកចិត្តទុកបង្ក្រាបបាន។
ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាមៗ អង្គភាពយើងបានចុះទៅដល់ទីតាំងជាក់ស្ដែងពិតជាមានការកត់កន្ទុយលេខនិងពង្រាយកូនកញ្ជ្រែងពិតប្រាកដមែន និងបានផ្តិតរូបភាពចុះផ្សាយជាព័ត៌មានដើម្បីជូនដំណឹងទៅដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានឲ្យជ្រាប ចំណែកកូនកញ្រ្ចែងរបស់មេឆ្នោតដុះស្លែខាងលើ ក៏បានអួតអាងដូចមេគេថា គ្មាន នណាហ៊ានចាប់មេគេនោះទេព្រោះមេគេមានខ្សែរធំ ជាខ្នងបង្អែកចាំកាងនូវមុខរបរខុសច្បាប់នេះ ។
ពលរដ្ឋលើកឡើងថា ជុំវិញជាក់ស្ដែងនឹងការកត់កន្ទុយលេខឆ្នោតយួនរីកដូចផ្សិតក្នុងផ្សារ{ភូពុយ}ក្នុងក្រុងបាត់ដំបងតើលោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង អាចមានសមត្ថភាពក្នុងការដឹកនាំកម្លាំងជំនាញប៉ុស្តិ៍នីមួយៗចុះពិនិត្យនិងធ្វើការបង្ក្រាបបានឬទេ? ជៀសវាងការរិះគន់ពីប្រជាពលរដ្ឋខ្ញុំមូលដ្ឋានថាមានការបើកដៃពីសំណាក់មន្ត្រីពាក់ព័ន្ធខ្ញុំមូលដ្ឋានទើបមេឆ្នោតទាំងនោះអាចឲ្យកូនកញ្ច្រែងរបស់ខ្លួនធ្វើព្យុះធ្វើភ្លៀងបានដោយសេរី??
ជាក់ស្តែងល្បែងស៊ីសង់ឆ្នោតយួនឬកន្ទុយលេខគឺជាឃាតករដ៏ឈាមត្រជាក់អាចបង្វក់និងធ្វើឲ្យប្រជាពលរដ្ឋយើងរងគ្រោះដោយមិនដឹងខ្លួននិងកំពុងបង្ករបង្កើតបទល្មើសក្នុងមូលដ្ឋានដូចជាចោរលួចលួច-ចោរប្លន់-ចោរឆក់-ជាពិសេសហិង្សាក្នុងគ្រួសារ។
ជុំវិញករណីខាងលើនេះ លោកប្រាក់ គី នាយប៉ុស្តិ៍រដ្ឋបាលអូរចា
បានថ្លែងមកកាន់អង្គភាពសារព័ត៌មានពេញចិត្តមេឌាថា កន្លងមក លោកធ្លាប់បានឲ្យខាងផ្សារភូពុយ ធ្វើកិច្ចសន្យា មិនឱ្យអាជីវករមានការ លួចលាក់ លក់កន្ទុយលេខឆ្នោតយួន-សៀម ជាដាច់ខាត និងស្នើសុំឲ្យអ្នកសារព័ត៌មានសហការផ្ដល់រូបភាពនិងទីតាំង ជូនដល់លោកងាយស្រួលក្នុងការ ធ្វើការបង្ក្រាប។
លោក ពេជ្រ សារ៉ែន ក៏បានថ្លែងមកកាន់ពេញចិត្តមេឌាផងដែរថា លោកនឹងបញ្ជាកម្លាំងចុះទៅត្រួតពិនិត្យមើល។
ពលរដ្ឋសង្ឃឹមថា លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋានខេត្តបាត់ដំបងនិងយកចិត្តទុកដាក់ចាត់មន្ត្រីជំនាញចុះពិនិត្យនិងធ្វើការបង្ក្រាបទីតាំងឆ្នោតយួនឬកត់កន្ទុយលេខក្នុងចំណុចផ្សារភូពុយក៏ដូចក្នុងក្រុងបាត់ដំបងទាំងមូល ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចក្រហោម ស ខេង ឧបមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងចូលរួមចំណែកបញ្ចៀសអំពើចោលកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះជាពិសេសហឹង្សាក្នុងគ្រួសារ សង្ឃឹមថាលោកសងការខេត្តបាត់ដំបងនិងបង្ក្រាបបានចាក់ជាមិនខានដើម្បីសុវត្ថិភាពផ្ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299