សង្គម

បនល្បែងអាប៉ោងដុះស្លែរ របស់យាយឡឹប នៅឃុំត្រែងត្រយឹង លេងយ៉ាងអាណាធិបតេយ្យ បែរជាលោកសាយ ប៊ុនថនអធិការស្រុកភ្នំស្រួច មិនដឹង!

កំពង់ស្ពឺ៖មួយរយះចុងក្រោយនេះ សមត្ថកិច្ច ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហាក់បីដូចជា កំពុងតែផ្គើន និងបទបញ្ជា របស់សម្តេចតេជោហ៊ុនសែន យ៉ាងពេញបន្ទុក ក្នុងការមិនទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងប្រភេទ អាប៉ោងដុះ
ស្លែរ មួយកន្លែង នៅចំណុចភូមិ២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ  ដែលកំពុងតែបើកលេង យ៉ាងអនាធិបតេយ្យជាទីបំផុត ដោយមិនញញើតទោសទណ្ឌ  ។

សូមជម្រាបថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទទាំងអស់ឧ្យខាងតែបាន។សូមជម្រាបថា សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ៗទៀតថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

ជាក់ស្តែងនៅក្នុងស្រុកភ្នំស្រួច ក្រោមការគ្រប់គ្រង របស់លោកសាយ ប៊ុនថន អធិការស្រុកភ្នំស្រួច លោកសាយ ប៊ុនថន បានរក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការណ៌ ផ្លូវច្បាប់ទៅលើម្ចាស់បនល្បែងអាប៉ោងដុះស្លែរខាងលើ ដែលកំពុងតែដំណើរការ យ៉ាងអនាធិបតេយ្យជាទីបំផុត មិនតែប៉ុណ្ណោះសាយ ប៊ុនថន ថែមទាំងផ្គើននិងបទបញ្ជារបស់សម្តេចតេជោទៀតផង។

មហាជនបានលើកឡើងថា ករណីលោកសាយ
ប៊ុនថន បានរក្សាភាពស្ងៀមស្ងាត់ មិនអនុវត្តន៌ តាមបទបញ្ជារបស់សម្តេចតេជោហ៊ុន ក្នុងការទប់ស្កាត់និងបង្ក្រាបល្បែងស៊ីសងប្រភេទ
អាប៉ោងដុះស្លែរខាងលើនេះ សង្ស័យ ជាឆ្នាំងបាយ ឬលោកសាយ ប៊ុនថន អាចនិងត្រូវថ្នាំសណ្តំ ឬទទួលលាភពីមេបនល្បែងខាងលើអស់ហើយមើលទៅ ទើបបានជារក្សាភាពស្ងៀមស្ងាត់ មិនអនុវត្តន៌តាម បទបញ្ជាររបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ។

ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះ មហាជនបានសំណូមពរដល់ លោកសម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងអាប៉ោងដុះស្លែរខាងលើ ដែលកំពុងតែផ្គើននិងបទបញ្ជាររបស់សម្តេចតេជោហ៊ុនសែន។ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះ លោកសាយ ប៊ុនថន អធិការស្រុកភ្នំស្រួច បានប្រាប់(ពេញចិត្តមេឌា) តាមទូរស័ព្ទ យ៉ាងខ្លីថា លោកកំពង់តែចុះទៅត្រួតពិនិត្យមើល៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299