សង្គម

ឯកសារចំនួន១៨ត្រូវ​ចុះហត្ថលេខា កំឡុង​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្រ្តីចិន​នៅ​កម្ពុជា មុន​កិច្ច​ប្រជុំ​អាស៊ាន

ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្រ្តីចិន លី ខឺឈាង នៅព្រះរាជាណាចក្រកម្ពុជា មុន​កិច្ច​ប្រជុំ​អាស៊ាន​មក​ដល់ ភាគីទាំងពីរកម្ពុជា ចិន បានចុះហត្ថលេខាល់ឯកសារសំខាន់ៗចំនួន ១៨ និងពិធីសម្ពោធជានិមិត្តរូបបើកឲ្យប្រើប្រាស់ជាផ្លូវការនៅផ្លូវល្បឿនលឿនរាជធានីភ្នំពេញក្រុងព្រះសីហនុ ,តំប ន់គម្រោងបង្ហាញការបញ្ចេញកាបូនិចខេត្តព្រះសីហនុ, វិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្រ្តកម្ពុជា ។

ពិធីចុះហត្ថលេខាលើឯកសារចំនួន ១៨ និង ពិធីសម្ពោធជានិមិត្តរូបបើកឲ្យប្រើប្រាស់ជាផ្លូវការនៅផ្លូវល្បឿនលឿនរាជធានីភ្នំពេញក្រុងព្រះសីហនុ,តំបន់គម្រោងបង្ហាញការបញ្ចេញ កាបូនិចខេត្តព្រះសីហនុ, វិទ្យា ស្ថានខុងជឺនៃសាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្រ្តកម្ពុជា ប្រព្រឹត្តធ្វើក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីល្ងាចថ្ងៃទី ៩ ខែវិច្ឆិកា ២០២២ នៅវិមានសន្តិភាព។

ឯកសារទាំង១៨ដែលត្រូវចុះហត្ថលេខារួមមាន៖

១.កិច្ចព្រមព្រៀងឥណទានជាប្រាក់ដុល្លារអាមេរិកសម្រាប់គម្រោងសាង សង់ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះនិងផ្លូវតភ្ជាប់។

២.កិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់ដុល្លារសម្រាប់គម្រោងពង្រីកកំណត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ ចាម )។

៣.លិខិតប្រគល់ទទួលគម្រោងរៀបចំ ផែនការមេសម្រាប់ប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា។

៤.អនុស្សារណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មកសិកម្មរវាងក្រសួងពាណិជ្ជកម្មកម្ពុជានិងក្រសួងពាណិជ្ជកម្មចិន។

៥. វិញ្ញាបនបត្រប្រគល់ទទួលសម្រា ប់គម្រោងកែលម្អផ្លូវជនបទជំហានទី ២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិ បាលចិន។

៦.វិញ្ញាបនបត្រប្រគល់ទទួលគម្រោងស្ដីពីការបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្របុរាណចិនប្រយុទ្ធប្រឆាំងនិងកូវីដ១៩ មកកម្ពុជា។

៧.វិញ្ញាបនបត្រប្រគល់ទទួលសម្ភារៈបន្ទាន់សម្រាប់ផ្គត់ផ្គង់និងគាំទ្រកម្ពុជាក្នុងនាមប្រធានអាស៊ាន ។

៨.វិញ្ញាបនបត្រប្រគល់ទទួលគម្រោងជំនួយរបស់ប្រទេសចិនសម្រាប់កែលម្អបរិស្ថានសាលារៀននិងការផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា។

៩.អនុស្សរណៈយោគយល់គ្នាក្នុងការ អភិវឌ្ឍន៍រួមគ្នាលើកម្មវិធីរៀនភាសាចិននៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធា រណៈនៅកម្ពុជា។

១០.គេចព្រមព្រៀងស្ដីពីកិច្ចសហប្រតិ បត្តិការលើវិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យានិងនវានុវត្តន៍ ។

១១.អនុស្សាណៈយោគយល់គ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើបសុឱសថ វត្ថុធាតុជីវៈបសុព្យា បា លនិងសារធាតុបន្ថែមចំណីសត្វ។

១២.កិច្ចព្រមព្រៀងនៃការផ្ដល់ជំនួយវ៉ាក់សាំងសត្វ ។

១៣.ពិធីសាស្ដីពីលក្ខខណ្ឌតម្រូវភូតទគាមអនាម័យសម្រាប់ការនាំចេញម្រេចពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។

១៤.ពិធីសារស្តីពីលក្ខខណ្ឌតម្រូវការត្រួតពិនិត្យ ចតា្តឡីស័ក និងអនាម័យសត្វសម្រាប់ផលិតផលជលផលធម្ម ជាតិនាំចេញពីកម្ពុជាទៅកាន់ប្រទេសចិន។

១៥.កិច្ចព្រមព្រៀងស្ដីពីការទប់ស្កាត់ការលួច ការជីកកកាយ និងការនាំចេញនិងនាំចូលសម្បត្តិវប្បធម៌ដោយខុស ច្បាប់ ។

១៦.កិច្ចព្រមព្រៀងស្ដីពីការបង្កើតមជ្ឈ មណ្ឌលឱសថបុរាណចិន កម្ពុជា ចិន។

១៧.អនុស្សរណៈយោគយល់គ្នាស្ដីពីការផ្ដល់ឧបករណ៍និងមធ្យោបាយដើម្បីឆ្លើយតបនិងការប្រែប្រួលអាកាសធាតុក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ។

១៨.វិញ្ញាបនបត្រប្រគល់ទទួលសម្រាប់គម្រោងការងារវិស្វកម្មគាំទ្រការធ្វើឲ្យប្រសើរឡើងជីវភាពប្រជាពលរដ្ឋ នៃគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេ ញក្រុងព្រះសីហនុក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន ។

ពិធីសម្ពោធជានៃមិត្តរូបចំនួន បី រួមមាន៖

ទី១.ពិធីសម្ពោធជានិមិត្តរូបបើកឲ្យប្រើ ប្រាស់ជាផ្លូវការនៅផ្លូវល្បឿនលឿនរាជ ធានីភ្នំពេញក្រុងព្រះសីហនុ ។

២.តំបន់គម្រោងបង្ហាញការបញ្ចេញកា បូនិចខេត្តព្រះសីហនុ ។

៣.វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្រ្តកម្ពុជា។