(កណ្តាល) ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់វាងម៉ូតូបុកជាមួយរថយន្តដឹកដីបណ្តាលអោយស្លាប់២នាក់និងរងរបួសធ្ងន់១នាក់ហេតុការណ៍នេះនាថ្ងៃទី២៤.១០.២០២២ នៅបណ្តោយផ្លូវចូលព្រលានយន្តហោះថ្មីស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមុនកើតមានម៉ូតូ១គ្រឿងបើកបរដោយឈ្មោះ ខន សុខខឿន ភេទប្រុស អាយុ៣៧ រស់នៅភូមិហប់ ឃុំហប់ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បើកបរម៉ូតូម៉ាក់ហុងដាឌ្រីមសេរីឆ្នាំ២០២២ពណ៍ខ្មៅ ស្លាកលេខភ្នំពេញ៖1iG-6385 បើកបរទិសដៅពីជើងទៅត្បូងមកចំណុចកើតហេតុបានបុករថយន្ត១គ្រឿងមានទិសដៅបញ្ច្រាស់ទិសគ្នាទិសដៅពីត្បូង-ជើង រថយន្តបង្កបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណមានស្លាកលេខកំពង់ស្ពឺ៖3A-0711 ប្រភេទកែច្នៃដឹកដីបណ្ដាលឱ្យភាគីខាងម៉ូតូស្លាប់២នាក់របួសធ្ងន់១នាក់បញ្ជូនទៅមន្ទីរពេទ្យជ័យជំនះរីឯឲ្យម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។
ក្រោយពីកើតហេតុភ្លាមៗកម្លាំងជំនាញចរាចរណ៍នៃអធិការក្រុងតាខ្មៅដឹកនាំដោយលោកវរសេនីយ៍ទោ ភឿង វ៉ាត អធិការរងទទួលផ្នែកចរាចរណ៍បានដឹកនាំកម្លាំងជំនាញចុះពិនិត្យនិងធ្វើការវាស់វែងរួចចំណែកឯវត្ថុតាងបង្កនិងរងគ្រោះត្រូវបានយកមករក្សាទុកនៅអធិការក្រុងតាខ្មៅដើម្បីរងចាំការដោះស្រាយតាមនីតិវិធីច្បាប់។
រីឯសាកសពជនរងគ្រោះទាំង២នាក់ត្រូវបានតម្កល់នៅសាលជ័យជំនះដើម្បីរង់ចាំសាច់ញាតិមកទទួលធ្វើបុណ្យតាមប្រពៃណី។
ពុកម៉ែបងប្អូនដែលបានឃើញរូបភាពជាក់ស្ដែងតែមានក្រុមគ្រួសារដែលបាត់បង់ជីវិតអាចទំនាក់ទំនងមកយកសាកសពទៅធ្វើបុណ្យតាមរយៈលេខទូរសព្ទ៖012 426 428 លោកវរសេនីយ៍ទោ ភឿង វ៉ាត អធិការរងទទួលផ្នែកចរាចរណ៍៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299