សង្គម

ដោយសារផ្លូវល្បឿនលឿន ធ្វើឲ្យ​ខេត្ត​ព្រះសីហនុ​ទទួល​ភ្ញៀវទេសចរភ្ញៀវទេសចរច្រើន​មិន​ធ្លាប់​មាន​កាលពីចុងសប្តាហ៍​នេះ

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណជាង ប្រាំមួយម៉ឺននាក់ បានមកកម្សាន្ដ នៅក្រុងព្រះសីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ដែលនេះ គឺជាដំណើរកម្សាន្ត មានចំនួនច្រើន មិនធ្លាប់មាន សម្រាប់ចុងសប្តាហ៍។

អាជ្ញាធរក្រុងព្រះសីហនុ បានឲ្យដឹងថា កំណើនភ្ញៀវទេសចរ ដ៏ច្រើនកុះករនេះ ក្រោយពីមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ រយៈពេល ១ខែ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២២ ដោយមិនមានការបង់ប្រាក់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន បានយ៉ាងល្អប្រសើរ ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចង់មកកម្សាន្ត ក្នុងខេត្តព្រះសីហនុ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ សូមចូលរួមអបអរសាទរ និងសូមជូនពរ ក្នុងការធ្វើដំណើរទៅមក ប្រកបដោយសុវត្ថិភាព ទាំងអស់គ្នា៕