កណ្តាល៖ តើលោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាលយល់ឃើញយ៉ាងដូចម្តេចដែរបានជាឲ្យជាងគំនូរគូររូបឡូហ្គោ (Logo) ដែលតំណាងឱ្យរដ្ឋបាលខេត្តកណ្តាលទាំងមូលនៅលើបង្គន់អាចម៍យ៉ាងដូច្នេះ?
ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកណ្ដាលពិតជាសម្ដែងការហួសចិត្តយ៉ាងខ្លាំង ដោយបានប្រាប់ឲ្យដឹងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ថា ពួកគាត់ដូចជាឆ្ងល់ណាស់ ហើយពិតជាហួសចិត្តខ្លាំងមែន ក្រោយពីបានឃើញថា មន្ទីរបរិស្ថានខេត្តកណ្តាលយករូបឡូហ្គោ (Logo) ដែលតំណាងឱ្យរដ្ឋបាលខេត្តកណ្តាលទាំងមូលឲ្យជាងគូរនៅលើបង្គន់អាចម៍យ៉ាងដូច្នេះ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋល្អបានឲ្យដឹងទៀតថា មន្ទីរបរិស្ថានខេត្តកណ្តាលក្រោមការដឹកនាំរបស់លោក ពៅ សោមាណាក់ ក៏បានធ្វើដំបូលគ្របលើផ្លូវសាធារណៈសង្ស័យថាគ្មានការអនុញ្ញាតពីសមត្ថកិច្ចនោះទេ។ ប្រភពបន្តថា មិនតែប៉ុណ្ណោះ លោកប្រធានមន្ទីរបរិស្ថានរូបនេះ ក៏បានឲ្យគេគូររូបភាពជាច្រើនផ្ទាំងនៅលើរបងរបស់កីឡដ្ឋានខេត្តកណ្ដាល ដោយគេសង្ស័យទៀតមិនបានសុំការអនុញ្ញាតពីគណៈកម្មាធិការកីឡដ្ឋានខេត្តកណ្ដាលផងដែរ ឬមួយលោកអាងអំណាចជាប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល ឬមួយលោកជាថ្នាក់ដឹកនាំដែលគ្មានសីលធម៌?
គួររំលឹកថា លោក ពៅ សោមាណាក់ ត្រូវបានលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត លោក សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញប្រកាសឲ្យចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299