សៀមរាប៖ នេះជារឿងរបស់អង្គការក្រៅរដ្ឋាភិបាលថ្មីមួយឈ្មោះ « អង្គការសប្បុរសធម៌ ដើម្បីគ្រួសារ ខ្មែរ (KFCO) » ដែលគ្រប់គ្រង ដោយបុរសជនជាតិខ្មែរក្នុងស្រុកម្នាក់ឈ្មោះលោក ឃិន ប៉ូថៃ ដែលជាអ្នកផលិតករវីដេអូឯកសារផងដែរ។
លោក ឃិន ប៉ូថៃ នាយកអង្គការសប្បុរសធម៌ដើម្បីគ្រួសារខ្មែរហៅកាត់ថា KFCO បានឲ្យថា ដោយលោកបានចាប់អារម្មណ៍ពីរបៀបដែល DNA អាចជួយគ្រួសារឲ្យជួបជុំគ្នាឡើងវិញ។ ជាក់ស្តែងនៅកំឡុងឆ្នាំ២០២០លោកបានជួបលោកស្រី លីដា ជាកូនចិញ្ចឹមខ្មែរមកពីចក្រភពអង់គ្លេស ដែលបានត្រលប់មកកម្ពុជាវិញ ដើម្បីស្វែងរកសាច់ញាតិនិងក្រុមគ្រួសារកំណើតរបស់គាត់។ ប៉ុន្តែដោយសារតែលោកស្រីមិនមានព័ត៌មានជាក់លាក់ត្រឹមត្រូវណាមួយដើម្បីធ្វើការជាមួយនោះ។ ដូចនេះការធ្វើតេស្ត DNA គឺជាជម្រើសដ៏ល្អតែមួយគត់ដែលលោកស្រីនៅសល់ក្នុងការស្វែងរកគ្រួសារដែលបាត់បង់របស់គាត់។ តាមរយៈ DNA លោកស្រីបានរកឃើញសាច់ញាតិសាច់ឈាមជាលើកដំបូង។ លោកស្រី លីដា ឥឡូវនេះបានលះបង់ពេលវេលា ថវិកា និងខិតខំខ្នះខ្នែងដើម្បីជួយប្រជាជនកម្ពុជាផ្សេងទៀតដូចជាលោកស្រីផងដែរ ដើម្បីស្វែងរកសាច់ញាតិដែលបាត់បង់ ដោយប្រើ DNA ។
លោកនាយកអង្គការ KFCO បានបន្តឲ្យដឹងទៀតថា ជុំវិញការធ្វើតេស្ត DNA លើលោកស្រី លីដា គឺដោយសារមានការបំផុសគំនិតពីលោក ហើយពេលនេះលោកជានាយកអង្គការ KFCO ដែលជាអង្គការក្រៅរដ្ឋាភិបាលតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលឧទ្ទិសដល់ការជួយគ្រួសារកម្ពុជាក្នុងការស្វែងរកសាច់ញាតិដែលបាត់ខ្លួនតាមរយៈ DNAនេះ។
លោក ឃិន ប៉ូថៃ បានបន្ថែមទៀតថា ទោះបីជាយ៉ាងណា មន្ទីរពិសោធន៍ DNA អន្តរជាតិ My Heritage កំពុងជួយឧបត្ថម្ភ អង្គការសប្បុរសធម៌ដើម្បីគ្រួសារខ្មែរមហៅកាត់ថា KFCO របស់លោក ដោយផ្តល់កញ្ចប់ DNA ដល់ប្រជាជនកម្ពុជាដោយឥតគិតថ្លៃ។
លោកបន្តថា ប៉ុន្តែទោះបីជាយ៉ាងណា ការងារនេះគឺនៅតែមានបញ្ហាប្រឈមសម្រាប់ អង្គការ KFCO មានន័យថា លោកត្រូវរកវិធីធ្វើយ៉ាងណាជម្រុញការផ្សព្វផ្សាយដល់អ្នកទាំងនោះ ដើម្បីឱ្យប្រជាជនកម្ពុជាដែលបាត់គ្រួសារដឹងថា យើងមានធ្វើកិច្ចការងារនេះ ដូច្នេះពួកគេអាចដាក់ពាក្យសាកល្បងធ្វើតេស្ដដោយឥតគិតថ្លៃ។
ជាមួយគ្នានោះ លោក ឃិន ប៉ូថៃ បានបន្តឲ្យដឹងយ៉ាងដូច្នេះថា ចាប់តាំងពីការរឹតបន្តឹងផែនការកូវីដ-១៩ និងក្រោយមកបានបន្ធូរបន្ថយចាប់តាំងពីខែមីនា អង្គការKFCO បានដំណើរការខ្លះហើយបានធ្វើតេស្តមនុស្ស២០នាក់នៅទូទាំងប្រទេសថែមទៀត។ ជាលទ្ធផលតេស្តចូលទៅក្នុងមូលដ្ឋានទិន្នន័យរបស់ MyHeritage ដែលពួកវាត្រូវបានប្រៀបធៀបទៅនឹងប្រជាជនកម្ពុជាផ្សេងទៀតដែលកំពុងស្វែងរកទូទាំងពិភពលោក។ រួចហើយការផ្គូរផ្គងគ្នាយ៉ាងស្និទ្ធស្នាលមួយបានកើតឡើងរវាងក្មួយប្រុស និងម្តាយមីងម្នាក់ ដែលបាត់ដំណឹង ពេលគ្រួសារនាងបានទៅរសៀនៅឯប្រទេសបារាំងក្នុងទស្សវត្សរ៍ទី៧០មខណៈដែលនាងនៅក្នុងប្រទេស។
លោកនាយកអង្គការ KFCO បានគូសបញ្ជាក់ថា ប្រជាជនកម្ពុជាកាន់តែច្រើនដែលបានធ្វើតេស្តទាំងក្នុងនិងក្រៅប្រទេស មានន័យថា ពង្រីកថ្លុក DNA កាន់តែធំ ដូច្នេះការផ្គូរផ្គងកាន់តែជោគជ័យ និងកាន់តែរុករកកាន់តែជិត សម្រាប់អ្នកដែលបានធ្វើតេស្ត ហើយវាក៏នៅតែស្វែងរកបន្តទៀត។ លោកបន្តថា អង្គការ KFCO បានធ្វើតេស្តនៅភ្នំពេញ សៀមរាប និងបាត់ដំបង។ ហើយលោកនឹងបន្តបេសកកម្មធ្វើតេស្តបន្តទៀតនៅក្រុងតាខ្មៅ។
អាស្រ័យហេតុនេះ សូមទាក់ទងអង្គការ KFCO តាមរយៈទំព័រ Facebook ដើម្បីអនុវត្តការធ្វើតេស្តដោយឥតគិតថ្លៃ ឬអាចធ្វើការសាកសួររាល់ចម្ងល់ណាមួយពាក់ព័ន្ធការធ្វើតេស្ត DNA នេះ។
លោក ឃិន ប៉ូថៃ នាយកអង្គការសប្បុរសធម៌ដើម្បីគ្រួសារខ្មែរបានបញ្ជាក់ទៀតថា វិធីសាស្រ្តធ្វើតេស្ត DNA គឺសាមញ្ញណាស់ គ្រាន់តែប្រើឧបករណ៍សំណាកជូតក្នុងមាត់ផ្នែកថ្ពាល់ខាងក្នុង។ គឺមិនចាំបាច់ធ្វើតេស្តឈាម សក់ ក្រចក នោះទេ។ ហើយដម្រាប់ការធ្វើតេស្ត DNA នេះ គឺឥតគិតថ្លៃទៀតផង។ ជាពិសេសបំផុតនោះ អង្គការសប្បុរសធម៌ដើម្បីគ្រួសារខ្មែរមានគោលដៅរយៈពេលវែងគឺធ្វើការងារមនុស្សធម៌ផងដែរ៕