សង្គម

លោក ឯម ច័ន្ទមករា ត្រូវបានប្រមុខរដ្ឋស្តីទីចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិពីឧត្ដមមន្ត្រី ថ្នាក់លេខ២ មកជាថ្នាក់លេខ១

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជនម និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិពីឧត្ដមមន្ត្រី ថ្នាក់លេខ២ មកជាថ្នាក់លេខ១។ នេះបើយោងតាមព្រះរាជក្រឹត្យដែលបណ្ដាញសារព័ត៌មាន ពេញចិត្តមេឌា ទើបទទួលបាននៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។

នៅក្នុងព្រះរាជក្រឹត្យបានបញ្ជាក់ឲ្យដឹងពីការដំឡើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំនៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលនៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បា ដល់មន្ត្រីរាជការចំនួន៨៦រូប ចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២៕