(កណ្តាល) ៖ ទីតាំងសង្វៀន{ជល់មាន់និងអាប៉ោង}ដ៏ធំដុះស្លែមួយកន្លែងជ្រោកក្រោមស្លាកកាសុីណូ{ហ្គ្រេនដ្រាយហ្គនរីសត}ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ហ៊ានបើកទទួលពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគ្រែង ផ្គើនអនុសាសន៍ដល់ខ្ពង់ខ្ពង់របស់សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាអោយបិទល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេស បែរជាទីតាំងសង្វៀនជល់មាន់និងអាប៉ោងមួយកន្លែងហ៊ានផ្គើនអនុសាសន៍ដល់ថ្លៃថ្លៃសម្តេចជោរទៅវិញនៅបណ្តែតបណ្តោយអោយពលរដ្ឋខ្មែរមានការប្រផ្តុំគ្នាលេងល្បែងសុីសងភ្នាល់ដាក់លុយ {ខ្ទង់ពាន់មុឺនដុល្លារ} ពេលចាញ់ឈ្នះម្តងៗនាំស្រែកហូរកញ្ជៀវមិនខ្លាចញញើតអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ។
ដោយមានមន្ទិលពីសំណាក់បងប្អូនប្រជាពលរដ្ឋថា៖ហេតុអ្វីសម្តេចតេជោរមានប្រសាសន៍ឲ្យបិទល្បែងសុីសងទូទាំងប្រទេសហេតុអ្វីទីតាំងមួយកន្លែងនេះហ៊ានបើកបានដំណើរការលេងល្បែងសុីសងបន្តទៀត។ក្រោយទទួលព័ត៌មានរាយការណ៍ពីសំណាក់ពលរដ្ឋក្នុងមូលស្រុកកោះធំ អង្គភាពសារព័ត៌មាន{ពេញចិត្តមេឌា}បានចុះដល់ទីតាំងផ្តិតរូបភាពជាក់ស្តែងពិតជាមានសកម្មភាពបើកលេងល្បែងសុីសងពិតប្រាកដមែន។
ពាក់ព័ន្ធទីតាំងល្បែងស៊ីសងខាងលើប្រជាពលរដ្ឋនិងមហាជនគិតថាលោក អេង សុវិចិត្រ អភិបាលស្រុកកោះធំ និង លោក សុឹម ឃាង អធិការស្រុកកោះធំកំពុងតែផ្គើននិងបទបញ្ជាររបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលដែលបានដាក់បទបញ្ជីយ៉ាងមុឺងម៉ាត់ទៅដល់មន្ត្រីស្រុក/ក្រុងក្នុងខេត្តកណ្តាលចុះទប់ស្កាត់និងបង្ក្រាបល្បែងស៊ីសងដែលខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួន។
ពលរដ្ឋនៅក្នុងស្រុកកោះធំកំពុង ងឿងឆ្ងល់និងសង្ស័យថាទីតាំងសង្វៀនជល់មាន់និងអាប៉ោងប្រហែលជាមិនមានច្បាប់អនុញ្ញាតកំពុងជ្រោកក្រោមស្លាក យីហ៊ោកាសុីណូ{ហ្គ្រេនដ្រាយហ្គនរីសត}ហេតុអ្វីអាជ្ញាធរស្រុកកោះធំមិនចំណាត់បង្ក្រាប។
ពលរដ្ឋសំណូមឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល គួរតែចាត់គណៈបញ្ជារការឯកភាពខេត្តចុះពិនិត្យនិងធ្វើការបង្ក្រាបទីតាំងបើកលេងល្បែងសុីខាងផងដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់បទបញ្ជារដល់អាជ្ញាធរ ទូរទាំងប្រទេស អោយបិតល្បែងសុីសង៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299