(ឧត្តរមានជ័យ) ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ថា ស្ថានភាពទឹកនៅទំនប់អាងទឹកតាម៉ុក បានហក់ដល់កម្ពស់ ៣,៩៤ម៉ែត្រ កម្រិតកម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ និងកម្រិតកម្ពស់ប្រកាសអាសន្ន ៤,៥០ម៉ែត្រ។
ដោយសារតែស្ថានភាពភ្លៀងនៅបន្តធ្លាក់ អាជ្ញាធរបានសម្រេចផ្អាកចរាចរណ៍ឆ្លងកាត់ស្ពានតាម៉ុក ស្ថិតនៅឃុំអន្លង់ ស្រុកអន្លង់វែង ជាបណ្ដោះអាសន្ន ។