យុវជនជាមន្ដ្រីយោធាពាក់ស័ក្ដិ៤ ដែលបានបាញ់នារីជាគូដណ្ដឹង ដែលជានិស្សិតពេទ្យ និងជាអ្នកលក់ឡេតាមអនឡាញ កាលពីឆ្នាំ២០២០ និងបានបាត់ដំណឹងសូន្យឈឹងនោះ ឥឡូវត្រូវបានសមត្ថកិច្ចថៃធ្វើការចាប់ខ្លួន និងត្រៀមបញ្ជូនមកកម្ពុជាវិញឆាប់ៗនេះ។
បើតាមសារព័ត៌មានបានរាយការណ៍ថា ជនសង្ស័យឈ្មោះ យឺន វ៉ាន់ដេត ត្រូវបានចាប់ខ្លួននៅខេត្តចន្ទបូរី ខណៈរូបគេកំពុងសំងំលាក់ខ្លួនធ្វើជាកម្មករខុសច្បាប់ ។
ឈានទៅរកការចាប់ខ្លួនជនសង្ស័យនោះ គឺក្រោយពីភាគីកម្ពុជាបានសហការផ្តល់ព័ត៌មានទៅកាន់សមត្ថកិច្ចថៃ ហើយសមត្ថកិច្ចថៃក៏បានឃាត់ខ្លួន យឺន វ៉ាន់ដេត និងកំពុងតែអនុវត្តតាមច្បាប់អន្តោប្រវេសន៍ ដើម្បីប្រគល់មកកម្ពុជាចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីនេះទៀត៕