(កំពង់ចាម) ៖ ពលរដ្ឋរស់នៅក្នុងស្រុកចំការលើ កំពុងមានការព្រួយបារម្ភ និងរិះគន់យ៉ាងខ្លាំង ខណៈពេល មានទីតាំងបើក{ជល់មាន់អនឡាញ}ជាច្រើនកន្លែង កំពុងបើកដំណើរការដោយសេរី មិនខ្វល់ពីអាជ្ញាធរបង្ក្រាបឡើយ។ ជាក់ស្តែងទីតាំងល្បែងសុីសងជល់មាន់តាមអនឡាញ បង្កប់ក្នុងហាងកាហ្វេ១កន្លែង តាមបណ្តោយផ្លូវជាតិលេខ71C ក្នុងភូមិអូរសារ៉ាយ ឃុំបុស្សខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។ បែរជាអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានហាក់បីដូចជាមិនយកចិត្តទុកដាក់ក្នុងការចុះបង្ក្រាប?តើឲ្យបងប្អូនប្រជាពលរដ្ឋទៅរំពឹងអ្នកណាបើអាជ្ញាធរសមត្ថកិច្ចមានអំណាចនៅក្នុងមូលដ្ឋានមិនហ៊ានបង្ក្រាបផងនោះ?
ប្រជាពលរដ្ឋក្នុងមូលដ្ឋានអស់សង្ឃឹមជាខ្លាំងលើមន្ត្រីពាក់ព័ន្ធនៅក្នុងស្រុកចំការលើ ជាពិសេស លោក ប៉ែន ទៀងចំរើន អធិការស្រុកចំការលើ ជាមន្ត្រីពាក់ព័ន្ធទាំងមូល ហាក់បីដូចជាមិនបញ្ចេញសកម្មភាពចុះបង្ក្រាបទីតាំងល្បែងស៊ីសងរីកដូចផ្សិតទាល់តែសោះ។
ជាក់ស្ដែងភ្នាក់ងារអង្គភាពសារព័ត៌មាន{ពេញចិត្តមេឌា}បានចុះផ្តិតរូបភាពដល់ទីតាំងហើយឃើញថាមានបើកលេងល្បែងស៊ីសងពិតប្រាកដមែនក៏បានចុះផ្សាយព័ត៌មានដើម្បីជាការជូនដំណឹងដល់មន្រ្តីពាក់ព័ន្ធក្នុងមូលដ្ឋានបានជ្រាបនិងចុះបង្ក្រាបផង។
ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងស្រុកចំការលើ ទាំងមូលកំពុងតែអស់ជំនឿលើមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានក្រោមហេតុផលថា៖ល្បែងសុីសងបើកលេងរីកដូចផ្សិតបែរជាសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកចំការលើ មិនចេញសកម្មភាពក្នុងការចុះបង្ក្រាបល្បែងស៊ីសងធ្វើអោយមានការរីករាលដាល ល្បែងអាបាយមុខទាំងនេះកំពុងធ្វើឱ្យគ្រួសារពួកគាត់ឈ្លោះគ្នានិងកើតជាហឹង្សារក្នុងគ្រួសារដោយសារតែប្ដីចាញ់ល្បែង។
ពលរដ្ឋក្នុងមូលដ្ឋាន បានសំណូមពរលោក ប៉ែន ទៀងចំរើន អធិការស្រុកចំការលើ ម្ដងហើយម្ដងទៀត តែលោកអធិការរូបនេះហាក់បីដូចជាមិនអើតពើរដឹកនាំកម្លាំងក្រោមឱវាទចុះពិនិត្យនិងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទាល់តែសោះឬក៏អធិការមិនហ៊ានបង្ក្រាបព្រោះខ្លាចបែកឆ្នាំងបាយ?
ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធក្នុងស្រុកចំលារលើ ភ្ញាក់ពីដំណេកលុបមុខ សិតសក់ ដុះក្លែល ឆ្លុះកញ្ចក់ មើលខ្លួនឯងថាបច្ចុប្បន្ន ខ្លួនមានតួនាទីអ្វី ដើម្បីបម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ជាតិទាំងមូល និងបញ្ជៀសកម្មភាពអំពើចោរកម្មដូចជា៖ចោរលួច-ឆក់-ប្លន់-គាស់ផ្ទះប្រជាពលរដ្ឋនិងអំពើហិង្សាក្នុងគ្រួសារផ្សេងៗជាដើម ព្រោះថាល្បែងគឺជាដើមចមបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន។
អង្គភាពសារព័ត៌មាន{ពេញចិត្តមេឌា}យើងចុះផ្សាយព័ត៌មានដើម្បីរិះគន់ក្នុងន័យ ស្ថាបនាដើម្បីចូលរួមចំណែក ទប់ស្កាត់បទល្មើសផ្សេងៗ ក្នុងមូលដ្ឋាន និងសម្រាលទុក្ខលំបាកបងប្អូនប្រជាពលរដ្ឋដោយសារតែល្បែងបានផ្ដល់ភាពក្តៅក្រហាយដល់ពួកគាត់ធ្វើឱ្យគ្រួសារពួកគាត់បែកបាក់ដោយសារល្បែង។
ប្រជាពលរដ្ឋសង្ឃឹមថា៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកឧត្តមសេនីយ៍ទោ ឯម កុសល់ ស្នងការខេត្តកំពង់ចាម សូមមេត្តាជួយចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានចុះស្រាវជ្រាវដើម្បីទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងនៅក្នុងស្រុកចំការលើផង និងគោរពទៅតាមការណែនាំដល់ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299