សង្គម

ទីតាំងបើកល្បែងសុីសង(ជល់មាន់អនឡាញ)ដ៏ធំបង្កប់ក្បែរតារ៉ាងបាល់ទះមួយកន្លែងសូមអាជ្ញាធរខណ្ឌដង្កោរគួរយកចិត្តទុកដាក់ចុះបង្ក្រាបផង!!!

ភ្នំពេញ៖ ពលរដ្ឋរស់នៅក្នុងខណ្ឌដង្កោរកំពុងមានការព្រួយបារម្មណ៍និងរិះគន់យ៉ាងខ្លាំង ខណៈពេលវត្តមានទីតាំងបើក{ជល់មាន់អនឡាញ} បង្កប់ក្នុងតារាងបាល់ទះ ផ្លូវចូលបុរី ML ស្ថិតក្នុងភូមិព្រែកជ្រៃសង្កាត់ស្ពានថ្ម ខណ្ឌដង្កោរ រាជធានីភ្នំពេញ បែរជាអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានហាក់បីដូចជាមិនយកចិត្តទុកដាក់ក្នុងការចុះបង្ក្រាប តើឲ្យបងប្អូនប្រជាពលរដ្ឋទៅរំពឹងអ្នកណាបើអាជ្ញាធរសមត្ថកិច្ចមានអំណាចនៅក្នុងមូលដ្ឋានមិនហ៊ានបង្ក្រាបផង?

ប្រជាពលរដ្ឋក្នុងមូលដ្ឋានអស់សង្ឃឹមជាខ្លាំងលើមន្ត្រីពាក់ព័ន្ធនៅក្នុងខណ្ឌដង្កោរក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងមូលហាក់បីដូចជាមិនបញ្ចេញសកម្មភាពចុះបង្ក្រាបទីតាំងល្បែងស៊ីសងរីកដូចផ្សិតទាល់តែសោះ។

ជាក់ស្ដែងភ្នាក់ងារអង្គភាពសារព័ត៌មាន{ពេញចិត្តមេឌា}បានចុះផ្តិតរូបភាពដល់ទីតាំងហើយឃើញថាមានបើកលេងល្បែងស៊ីសងពិតប្រាកដមែនក៏បានចុះផ្សាយព័ត៌មានដើម្បីជាការជូនដំណឹងដល់មន្រ្តីពាក់ព័ន្ធក្នុងមូលដ្ឋានបានជ្រាបនិងចុះបង្ក្រាបផង។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដង្កោរ ទាំងមូលកំពុងតែអស់ជំនឿលើមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានក្រោមហេតុផលថា៖ល្បែងសុីសងបើកលេងរីកផ្សិតបែរជាសមត្ថកិច្ចពាក់ព័ន្ធក្នុងខណ្ឌដង្កោរ មិនចេញសកម្មភាពក្នុងការចុះបង្ក្រាបល្បែងស៊ីសងធ្វើអោយមានការរីករាលដាលល្បែងអាបាយមុខទាំងនេះកំពុងធ្វើឱ្យគ្រួសារពួកគាត់ឈ្លោះគ្នានិងកើតជាហឹង្សារក្នុងគ្រួសារដោយសារតែប្ដីចាញ់ល្បែង។

ពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដង្កោរទាំងមូលបានសំណូមពរលោក ជឹម សុីថា អធិការខណ្ឌដង្កោរ ម្ដងហើយម្ដងទៀត តែលោកអធិការរូបនេះហាក់បីដូចជាមិនអើតពើរដឹកនាំកម្លាំងក្រោមឱវាទចុះពិនិត្យនិងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងក្នុងដែលរបស់ខ្លួនទាល់តែសោះឬក៏អធិការមិនហ៊ានបង្ក្រាបព្រោះខ្លាចបែកឆ្នាំងបាយ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌដង្កោរនិងភ្ញាក់ពីដំណេកលុបមុខ សិតសក់ ដុះក្លែល ឆ្លុះកញ្ចក់ មើលខ្លួនឯងថាបច្ចុប្បន្នខ្លួនមានតួនាទីអ្វីដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនិងបម្រើផលប្រយោជន៍ជាតិទាំងមូលនិងដើម្បីទប់ស្កាត់សកម្មភាពអំពើចោរកម្មដូចជា៖ចោរលួច-ឆក់-ប្លន់-គាស់ផ្ទះប្រជាពលរដ្ឋនិងអំពើហិង្សាក្នុងគ្រួសារផ្សេងៗជាដើម ព្រោះថាល្បែងគឺជាដើមចមបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន។

អង្គភាពសារព័ត៌មាន{ពេញចិត្តមេឌា}យើងចុះផ្សាយព័ត៌មានដើម្បីរិះគន់ក្នុងន័យស្ថាបនាដើម្បីចូលរួមចំណែកទប់ស្កាត់បទល្មើសផ្សេងៗ ក្នុងមូលដ្ឋាននិងសម្រាលទុក្ខលំបាកបងប្អូនប្រជាពលរដ្ឋ។ដោយសារតែល្បែងបានផ្ដល់ភាពក្តៅក្រហាយដល់ពួកគាត់ធ្វើឱ្យគ្រួសារពួកគាត់បែកបាក់ដោយល្បែង។

ប្រជាពលរដ្ឋសង្ឃឹមថា៖ឯឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាជួយចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានចុះស្រាវជ្រាវដើម្បីទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងនៅក្នុងខណ្ឌដង្កោរផងនិងគោរពទៅតាមការណែនាំដល់ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស។ប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថាឯឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញ និងបង្ក្រាបបានជាក់ជាមិនខានក្រោមការយកចិត្តទុកដាក់ពីឧត្តមដើម្បីភូមិឃុំមានសុវត្ថិភាពអោយប្រសិទ្ធខ្ពស់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299