សង្គម

កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ស្រុកកំពង់ត្របែក ឃាត់ខ្លួនជនសង្ស័យ ៤ នាក់ ពាក់ព័ន្ធនិងការដឹកជញ្ជូន ជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់!

ព្រៃវែង ៖ ដោយមានការយកចិត្តទុកដាក់និងចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៦និង២០នាទី នៅចំនុចផ្លូវលំ ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក និងស្រុកពាមរ ។ដោយប្រើប្រាស់វិធីញុះញង់ សមត្ថកិច្ចបង្ក្រាបបានជាក់ស្ដែង ករណីរក្សាទុកដឹកជញ្ជូន ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ធ្វើការឃាត់ខ្លួនបានមុខសញ្ញាជនសង្ស័យចំនួន ៤នាក់ក្នុងនោះ(ជួញដូរ០៣ និងប្រើប្រាស់០១នាក់)។

១.ឈ្មោះ គ្រួច ឌី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ម្ខរបរ កម្មករ រស់នៅភូមិតាបុល ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដកហូតបានម្ស៉ៅក្រាមពណ៍សថ្លា សង្ស័យថ្នាំញៀនចំនួន ០២ កញ្ចប់តូច មានទម្ងន់០,៤៦ក្រាម ទូរស័ព្ទដៃ០១គ្រឿង និងលទ្ធផលទេស វិជ្ជមាន ជាមិខសញ្ញាជូញដូរ។

២.ឈ្មោះ ផន ឆុង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិតាបុល ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង  ដកហូតបានទូរស័ព្ទដៃ០១គ្រឿង លទ្ធផលធ្វើតេស្ត វិជ្ជមាន ជាមុខសញ្ញាជួញដូរ។

៣. ឈ្មោះ ឡុង សំអាត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ រស់នៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដកហូតបានទូរស័ព្ទដៃ០១គ្រឿង លទ្ធផលធ្វើតេស្ត(វិជ្ជមាន)ជាមុខសញ្ញាជួញដូរ។

+មុខសញ្ញាប្រើប្រាស់(០១នាក់)

មុខសញ្ញាប្រើប្រាស់០១នាក់នេះនៅជាមួយមុខសញ្ញាជួញដូរឈ្មោះ ឡុង សំអាត ដែលមានឈ្មោះ ហុង ភារម្យ ភេទប្រុស​ អាយុ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូកង់បី រស់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដកហូតបានទូរស័ព្ទដៃ០១គ្រឿង លទ្ធផលធ្វើតេស្ដ(វិជ្ជមាន)ជាមុខសញ្ញាប្រើប្រាស់។

វត្ថុតាងចាប់យករួមមាន: ម៉្សៅក្រាមពណ៍សថ្លាសង្ស័យថ្នាំញៀនចំនួន០២កញ្ចប់តូចមានទម្ងន់(០,៤៦ក្រាម)។ សំភារះចាប់យករួមមាន:ទូរសព្ទ័ដៃចំនួន០៤គ្រឿង ។

បច្ចប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចជំនាញបញ្ជូនខ្លួនទៅសាលាដំបូងខេត្តព្រៃវែង ដើម្បីអនុត្តច្បាប់៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299