(ឧត្ដរមានជ័យ) ៖ ក្រុមហ៊ុន 8888 កំពុងបើកល្បែងស៊ីសងខុសច្បាប់ ជល់មាន់តាមទូរទស្សន៍អនឡាញ់ ពាសពេញភូមិស្រុកទៅហើយ តែនៅឡើយលោក ស៊ូ នូវ អធិការស្រុកអន្លង់វែង និង លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ដឹកនាំកម្លាំងក្រោមឱវាទ ធ្វើការចុះបង្រ្កាបសោះ.! សង្ស័យថាលោកអធិការ និងលោកស្នងការខេត្ត ត្រូវថ្នាំសន្ដំពីក្រុមហ៊ុន 8888 ដែលកំពុងបើកបនល្បែងខុសច្បាប់ហើយមើលទៅ។
ប្រភពពីពលរដ្ឋដែលស្អប់ខ្ពើមល្បែងស៊ីសង បាននាំគ្នាលើកឡើងនៅតាមរោង កាហ្វេ ថា៖ សព្វថ្ងៃនេះ ល្បែងមានច្រើនប្រភេទណាស់ ហើយឥឡូវ មានល្បែងភ្នាល់ ជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញទៀត ក្នុងមួយគូៗ ចាប់ពី១លានរៀលឡើងទៅ ដាក់លុយ ចាញ់និងឈ្នះ ស៊ីសងភ្លាមៗ សាហាវជាង លេងជល់មាន់ តាមភូមិទៀត។
ប្រភពដដែលបន្តនាំគ្នារិះគន់ថា ក្រុមអ្នកញៀនល្បែងទាំងនោះកំពុងក្លាយជាទាសកល្បែងងើបមុខមិនរួចហើយ ធ្វើអោយសង្គមគ្រួសារ រងគ្រោះដោយប្តីងប់លេងល្បែង។ ប្រភពដដែលបន្តថា បើអាជ្ញាធរមានសម្ថតកិច្ចក្នុងមូលដ្ឋាន នៅតែបើកជំហរអោយក្រុមហ៊ុន 8888 បោះទីតាំង និង ប្រព្រឹត្តបទល្មើសបើកបនល្បែងស៊ីសងជល់មាន់តាមទូរទស្សន៍អនឡាញ ជាច្រើនកន្លែង មានដូចជានៅភូមិ៖ទី១/ថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង។ទី២/លើខ្នងភ្នំដងរ៉ែក ច្រកអត្តរជាតិជាំ សាងុាំ ស្រុកអន្លង់វែង។ទី៣/ភូមិអភិវឌ្ឍន៍ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង។ ច្បាស់ជាភូមិឃុំ កើតមានអំពើ ចោរលួច ឆក់ ប្លន់ និង អំពើរ ហឹង្សាកើតមានក្នុងគ្រួសារ ជាមិនខានឡើយ។ ប្រភពបញ្ជាក់ថា៖ នៅមានទីតាំងដ៍ធំមហិមាមួយទនេះ បើកចំពីមុខបឹងស្នោរ ភូមិបឹងឈូក សង្កាត់សំរោង ក្រុងសំរោង ជារបស់ក្រុហ៊ុនយីហោ 8888 តែម្ដង ហើយឃើញក្រុមញៀនលេងល្បែងប្រមូលផ្ដុំគ្នាលេងច្រើនណាស់។
គួររំលឹកផងដែរថា៖ កាលនៅថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២២ ក្រុមការងារយើងក៏បានធ្វើសេចក្ដីរាយការណ៍ដល់លោក ស៊ូ នូវ អធិការស្រុកអន្លង់វែងដែរ ពាក់ពន្ធ័និងទីតាំងបនល្បែងជល់មាន់តាមទូរទស្សន៍អនឡាញលោកបានប្រាប់ថា និងចាត់វិធានការ។ចំណែកលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានបញ្ជាក់ថា ចាំអោយលោកអធិការចុះទៅត្រួតពិនិត្យ។
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះដែល ភ្នាក់ងារសារព័ត៌មានយើងខ្ញុំ នៅតែឃើញទីតាំងជាច្រើនកន្លែងខាងលើ បើកលេងដដែល ហើយក៏ពុំឃើញ កម្លាំងលោកអធិការស្រុកអន្លង់វែង និងខេត្ត ចុះមកទប់ស្កាត់ ឬបង្ក្រាបនៅឡើយទេ។
ប្រជាពលរដ្ឋក៏ដូចជាមហាជនសូមស្នើសុំនិងសូមសំណូមពរទៅដល់សម្ដេច ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សូមមេត្តាដាក់កម្លាំងអធិការកិច្ច ចុះធ្វើការស៊ើបអង្កេត និងពិនិត្យមើលនៅក្នុងស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យផងទាន.! ព្រោះល្បែងស៊ីសងខុសច្បាប់ ជល់មាន់តាមទូរទស្សន៍អនឡាញ កើតមានច្រើនណាស់ទាន៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299